សមត្ថកិច្ចស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចខ្សែភ្លើង

បាត់ដំបង ៖ អនុវត្តតាមបទបញ្ជា ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវសុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៧ និង៣០នាទី មានករណីអពើលួច(ខ្សែភ្លើង) កើតឡើង ចំនួន ០១ករណីទៅលើជនរងគ្រោះឈ្មោះ ភួន ផានិត ហៅក្លូ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកខ្សែភ្លើងពណ៌ខ្មៅរបស់ជនរងគ្រោះ ដែលទុក្ខនៅមុខផ្ទះ ចំណុចខាងលើ មានប្រវែងប្រហែល ៤០ម៉ែត្រយកទៅបាត់ ។

បន្ទាប់ពីទទួលបណ្ដឹងជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ សាំ សុភាព ហៅភាព ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និង០២.ឈ្មោះ គឹម សុខចាន់ ភេទប្រុស អាយុប្រហែល ៤៣ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដកហូតវត្ថុតាង សំបកខ្សែភ្លើងពណ៌ខ្មៅ (ជ័រ) ចំនួនកន្លះការ៉ុងស បាននៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២០និង១០នាទី នៅចំណុចក្រុមទី០៧ ភូមិគីឡូ១៣ ភូមិសន្តិភាព ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង បញ្ចូនមកអធិការដ្ឋាននគរបាលស្រុកសំពៅលូន ។

តាមចម្លើយសារភាពជនសង្ស័យឈ្មោះ សាំ សុភាព ហៅភាព បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកខ្សែភ្លើងរបស់ជនរងគ្រោះ ខាងលើពិតប្រាកដមែន បន្ទាប់ពីលួចបានហើយ ខ្លួនបានយកខ្សែភ្លើងនោះទៅឲ្យឈ្មោះ គឹម សុខចាន់ ភេទប្រុស អាយុប្រហែល ៤៣ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ឲ្យគាត់ជៀជ័រពណ៌ខ្មៅចេញ យកសំណស្ពាន់ យកទៅលក់ បានប្រាក់ទិញថ្នាំញៀនជក់ជុំគ្នា។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរកម្ម ចំនួន០២នាក់ កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ។

CATEGORIES
Share This