សមត្ថកិច្ចប្រមូលបានក្រុមក្មេងបង្កអនាធិបតេ យ្យ ក្នុងមូលដ្ឋានចំនួន៤៦នាក់ក្នុងនោះមួយចំនួនមានផ្ទុកសារធាតុញៀន
(បាត់ដំបង) កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដែលដឹកនាំដោយលោកវរសេនីយ ឯក ឈឿង គឹមសុង ជាស្នង ការរង និងលោ កវរសេនី យ៍ឯក ចៀក ផានិន ជា នា យការិយាល័យ ស ហ ការជាមួយកម្លាំ ង នៃអធិការដ្ឋាននគរបាលក្រុ ងបាត់ ដំបងដែល មានលោកវរសេ នីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ បានចុះ ប្រតិបត្តិការ បង្ក្រាប ករ ណី ក្មេង ទំនេីង ប្រមូលផ្ដុំ បង្កភាព អនា ធិបតេយ្យ ០១ ករណី ជាទ្រង់ទ្រាយធំ។
លោកវរសេនីយ ឯក ឈឿង គឹមសុង ស្នង ការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា កិច្ចប្រតិបត្តិការដ៏កក្រើករាត្រីនេះធ្វេីឡេីងនាវេលាយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០ ២៣ វេលាម៉ោង ០២និង៣៧នាទីរំ លងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែ កញ្ញាឆ្នាំ២០ ២៣ ក្រោមបទ បញ្ជារបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង បន្ទាប់ពីលោកបានចេញ បញ្ជាយ៉ាងហ្មឹងម៉ាត់កាលពីថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ និង ដោ យ មាន ការ សម្របសម្រួល លេី នី តិវិធី ពី ឯកឧត្ដម កែវ សុជាតិ ព្រះ រាជអាជ្ញា នៃ អយ្យការ អមសាលាដំ បូង ខេត្តបា ត់ដំបងផងនោះ ។
ជាមួយកិច្ចចុះ ប្រតិបត្តិការ បង្ក្រាប ករ ណី ក្មេង ទំនេីង ប្រមូលផ្ដុំ បង្កភាព អនា ធិបតេយ្យ ០១ ករណីខាងលើនេះដែរ ជាលទ្ធផលសមត្ថកិច្ចបាន ធ្វេីការ នាំខ្លួនមានស្រីមានប្រុសសរុបចំនួន ៤៦ នាក់ និងម៉ូតូចំនួន ២២គ្រឿងខណៈ ដែលពួកគេទាំងនេះ ប្រមូ លផ្តុំគ្នា យ៉ាងពពាក់ពពូនតាមទីសាធារណៈ និងបេីកបរ ក្នុង ស្ថានភាព ស្រវឹង ខ្លះ ទៀត ជិះ ម៉ូតូ រក សេវា ប្រេីប្រាស់ គ្រឿង ញៀន និង ខ្លះទៀត ប្រមូល ផ្តុំ បង្កភាព អនាធិបតេយ្យ នៅ ក្នុង ក្រុង បាត់ដំបង ។
ក្រោយការសាកសួរសមត្ថកិច្ចបាន ធ្វេី តេស្ត ទឹក នោមស្វែងរក សារធាតុ ញៀន ក្នុង នោះ មានចំនួន ១៥ នាក់ មាន ផ្ទុក សារធាតុ ញៀន ក្នុងខ្លួន ហើយចំពោះ ប្អូន ៗ ដែល មាន ផ្ទុក សារធាតុ ញៀន សមត្ថកិច្ចនិង បញ្ជូន ទៅ ការិ យាល័យ ប្រឆាំង បទល្មើស គ្រឿង ញៀន ចាត់ការ បន្ត ចំណែក ប្អូន ៗដែល ជិះ ម៉ូតូ បង្កភាព អនាណាធិបតេយ្យ និង ខុស លក្ខណៈ បច្ចេកទេស បាន ប្រគល់ ឱ្យ ទៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោក ចាត់ការបន្ត និង ប្អូន ៗ ដែល មិន មាន ពាក់ព័ន្ធ និង បទល្មើស បាន ធ្វេីការ អប់រំ ឱ្យ អាណាព្យាបាល មក ធានាយក ទៅ លំនៅឋាន វវិញផងដែរ។
ជា មួយនេះសមត្ថកិច្ចនៅតែបន្តអនុវត្តវិធានការ នេះឱ្យដូចជាភ្លៀងរលឹម ហេីយ សូមមាតា បិតា ក្រុមគ្រួសារ អ្នកអាណាព្យា បាល យកចិត្តទុកដាក់អប់រំកូនចៅរបស់ខ្លួនកុំឱ្យមានបញ្ហាល្មេីស ដែលនាំបង្កនូវការលំបាកទាំងផ្ទាល់ខ្លួនក្រុមគ្រួសារនិងសង្គមជាតិ៕