អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ផ្តើមដាក់កម្លាំងក្នុងក្រុង ត្រួកពិនិត្យក្មេងទំនើង និងរកសារធាតុញៀន

បន្ទាយមានជ័យ ៖ ថ្ងៃដំបូង នៃការត្រួកពិនិត្យរបស់កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយមូលដ្ឋានអាវុធក្រុងសិរីសោភ័ណ ដឹកនាំដោយលោកយ៉ាន់ សុវណ្ណ នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លើការត្រួកពិនិត្យក្រុមក្មេងស្ទាវ ឬក្មេងទំនើង ដែលជាមុខសញ្ញាបងតូចបងធំ នៅខេត្តបន្ទាយមានជ័យ នៅចំណុចផ្លូវលេខ១ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានការបើកម៉ូតូគេច ឬបើកបំបុកសមត្ថកិច្ចជាច្រើនករណី ។

លោក យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធក្រុងសិរីសោភ័ណ បានអោយដឹងថា អនុវត្តតាមការណែនាំរបស់លោក ប៉ោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត លើការបង្ការទប់ស្កាត់ក្មេងស្ទាវ ឬក្មេងទំនើង ដែលជាមុខសញ្ញាតែងបង្កហឹង្សា កាប់ចាក់ ដេញវ៉ៃគ្នា និងប្រើប្រាស់គ្រឿងញៀន ឬចែកចាយគ្រឿងញៀន ។

លោកបានអោយដឹងទៀតថា ការអនុវត្តនេះក៏អនុវត្តតាមសេចក្តីសម្រេចរបស់ខេត្ត លើការអនុវត្តការងារសន្តិសុខ សណ្តាប់ធ្នាប់ ហាងបញ្ចាំ គ្រឿងញៀន ក្មេងទំនើង ចោរកម្ម សិស្សក្រៅសាលា ដែលក្រុងសិរីសោភ័ណ មានលោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ ជាប្រធានដឹកនាំ ។

ក្នុងការអនុវត្តនេះផងដែល គឺ សំដៅត្រួកពិនិត្យលើមុខសញ្ញា ដែលបានកំណត់រួច និងពិនិត្យជាក់ស្តែងលើក្មេងស្ទេវ ជាបក្ខពួកបងតូចបងធំ មុខសញ្ញាចែកចាយនិងប្រើប្រាសគ្រឿងញៀន និងមិនទាន់ដល់ការប្រើឧបករណ៍ត្រួកពិនិត្យរកសារធាតុញៀននោះទេ ។ តែជាបន្តបន្ទាប់ នឹងឈានដល់ការត្រួកពិនិត្យរកសារធាតុញៀន ។ ក្នុងនោះពេលដែលត្រួកពិនិត្យ មានក្មេងទំនើងបានគេចពីការត្រួកពិនិត្យ បើកគេចពីការត្រួកពិនិត្យ ។

ការត្រួកពិនិត្យនេះផងដែល គឺ សមត្ថកិច្ចធ្វើការផ្លាស់ពីកន្លែងមួយ ទៅកន្លែងមួយទៀត ហើយនៅពេលថ្ងៃ នឹងឈានត្រួកពិនិត្យតាមទីតាំងកន្លែងមួយចំនួន ដែលក្មេងតែផ្តុំគ្នាលេងល្បែង ជក់បារី ឬប្រើប្រាស់សារធាតុញៀន ៕

CATEGORIES
Share This