សមាគម និងសិស្សសាលា ដាំដើមឈើ៣៥០ដើមនៅវិទ្យាល័យល័យជប់វារី ដើម្បីសោភ័ណភាព និងបរិស្ថាន

បន្ទាយមានជ័យ ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនិងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ បានរួមគ្នាដាំដើមឈើ៣៥០ដើម នៅក្នុងបរិវេណវិទ្យាល័យជប់វារី ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី  ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីលើកកំពស់សោភ័ណភាពសាលា និងបរិស្ថានល្អម្លប់ត្រជាក់ ។

ការដាំដើមឈើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅទីរួមស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយខាងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដឹកនាំនាំដោយ
លោក សៅ សំរិត ប្រធានសមាគមខេត្ត តាមការចង្អុលបង្ហាញ និងនាំយកកូនដើមឈើទាំង៣៥០ដើមក្រោមការឧបត្ថម្ភរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ។

ក្រុមការងាររួមមានគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ  និងសិស្សានុសិស្សជាច្រើននាក់ បានកាប់រន្ធដៅដីដាំកូនឈើ ជាជួរដោយមានរបៀបទៅតាមប្រភេទឈើទាំង៣៥០ដើម មានប្រភេទឈើប្រណិតគ្រប់ប្រភេទ និងកូនដើមក្រដាស ។

លោក ប៉ាក់ វុទ្ធី តំណាងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានថ្លែងអំណរគុណ ដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដែលបានឧបត្ថមកូនឈើដល់សាលាដើម្បីដាំ ។ ជាមួយគ្នានោះសិស្សមួយចំនួន ក្នុងចំណោមសិស្សជាច្រើនដែលបានចូលរួមដាំដើមឈើបានសម្តែងការរីករាយជាមួយនឹងការដាំដើមឈើ ព្រោះដើមឈើដែលបានដាំទៅថ្ងៃមុខ មិនត្រឹមតែផ្តល់ម្លប់នោះទេ វាថែទាំងផ្តល់នៅបរិស្ថានស្រសស្អាត សម្រាប់សិស្សសាលាក៏ដូចជាលោកគ្រូអ្នកគ្រូ បានស្រូបយកខ្យល់បរិសុទ្ធផងដែរ ៕

CATEGORIES
Share This