សម្តេចតេជោ សម្រេចមកប្រើប្រាស់Facebook វិញ បន្ទាប់ក្រុមហ៊ុននេះ ផ្តល់ភាពយុត្តិធម៌ជូនសម្ដេច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមfacebook នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំសម្រេចមកប្រើប្រាស់ Facebook វិញ គួបផ្សំជាមួយtwitter,YouTube,TikTok Telegram ,instagram,បន្ទាប់ពីក្រុម ហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូច និងផ្តល់យុត្តិធម៌សម្រាប់រូបខ្ញុំ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ខ្ញុំសង្ឃឹម ថាក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវ​ក្រម​សីលធម៌​មិនងងិតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្សមិន​ត្រូវបាន​ស្វាគមន៍​នៅកម្ពុជា​នោះឡើយ។ សង្ឃឹមថាក្រុមហ៊ុន Facebook ​នឹង​ទទួល​បានប្រាក់ចំណេញ​លើស​២០០លានដុល្លារ​ក្នុង​មួយឆ្នាំនៅកម្ពុជា​ឯរាជរដ្ឋាភិបាលទទួលបាន ​ ១០ភាគរយ​ដែលមានទឹកប្រាក់​លើស​២០​លានដុល្លារក្នុងមួយឆ្នាំ(តួរលេខផ្នែកពន្ធដារ)

ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍បាន​ចេញសេចក្តីប្រកាសទទួល​យកតំណាង​ក្រុមហ៊ុន​Facebook ​ឲ្យចូលមកធ្វើការ​នៅកម្ពុជាវិញ​តែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់​អនុសាសន៍​មិនត្រឹមត្រូវនោះឡើយ។

សម្តចតេជោ បានបញ្ជាក់ថា ការសម្រេចប្រើ ឬមិនប្រើ Facebook ​គឺជាសិទ្ធផ្តាច់មុខរបស់ខ្ញុំ (only one Hun Sen)។ ​ចាប់ពីពេលនេះទៅបងប្អូនអាចរកខ្ញុំឃើញ​នៅគ្រប់បណ្តាញសង្គម​តែភាគច្រើនខ្ញុំ​នៅជាមួយTikTok និងTelegram

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន សូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូន​ដែល​ប្រើ​ឈ្មោះ​សម្ដេច​បង្កើត Facebook, TikTokក្លែងក្លាយ សូ​មលុបចោល​ជា​បន្ទាន់​ដើម្បី​ជៀសវាង​ការ​ភ័ន្តច្រឡំ៕

CATEGORIES
Share This