ម៉ូតូពីរគ្រឿងទាក់ដៃចង្កូតគ្នា បណ្តាលអោយដួល របួសស្រាលមនុស្ស០២នាក់

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស០២នាក់ បានរងរបួសស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿង បើកទាក់ដៃចង្កូតគ្នានៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវរ៉បស្ទឹងសង្កែ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឃ្លិចពណ៌ក្រហមមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AP-9310 បើកបរដោយក្មេងស្រីសិស្សសាលាម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AG-6966បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីជើងទៅត្បូង និងបានគេចពីរថយន្តមួយគ្រឿងក៏ជ្រុលចង្កូតទៅទាក់ដៃចង្កូតគ្នាបណ្តាលអោយដួលរងរបួសធ្ងន់រលាត់ដៃរលាត់ជើងទាំងពីរនាក់តែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាងយ៉ាងដំណំផងដែរ ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាយ៉ាងយូរមិនត្រូវដោយប្រកែកយកត្រូវរៀងខ្លួន ចុងក្រោយសមត្ថកិច្ចចុះមកវាស់វែងរួចទើបភាគីខាងម៉ូតូហុងដាឌ្រីម ជួយចេញថ្លៃខូចខាតអោយខាងភាគីខាងម៉ូតូឃ្លីកដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែងផងដែរ ៕
ដោយ ៖ សាលី

CATEGORIES
Share This