កម្លាំងនគរបាលស្រុកក្រវ៉ាញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពីបទជួញដូរគ្រឿងញៀន

ពោធិ៍សាត់ ៖នៅវេលាម៉ោង ០៨និង១៥នាទីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣កម្លាំងជំនាញអធិការដ្ឋាននរគបាលស្រុកភ្នំក្រវ៉ាញសហការជាមួយកម្លាំងប៉ុស្តិ៍សន្ទ្រែ ធ្វើការបង្រ្កាបជាក់ស្តែងករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ថ្នាំញៀន ដោយខុសច្បាប់នៅចំណុចលើផ្លូវខ្នងប្រឡាយ ស្ថិតនៅភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនមានចំនួន០២នាក់ ៖ ទី១-ឈ្មោះ ញញ សពពន ភេទប្រុស អាយុ៣៣ឆ្នាំ ។ ទី២-ឈ្មោះ វន វននច ភេទប្រុស អាយុ២៨ឆ្នាំ ជនសង្ស័យទាំង ០២នាក់ខាងលើ រស់នៅភូមិឆ្មារ ឃុំលាច ស្រុកភ្នំក្រវ៉ាញ ។ វត្ថុតាងដែលដកហូតរួមមាន ៖ ម្សៅក្រាមស ថ្លា សង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់តូច មានទំងន់ ០,៨២ក្រាម, ទូរស័ព្ទចុចថាច់ ០២គ្រឿង, ម៉ូតូ០១គ្រឿងម៉ាកBeat ពណ៌ក្រហម ឆ្នាំ២០១៩ ស្លាកលេខ1T 3630(បន្ទាយមានជ័យ), ការបូបដាក់លុយចំនួន០១។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវ៉ាញ ដើម្បីរៀបចំសំនុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

CATEGORIES
Share This