គ្រោះថ្នាក់ចរាចរម៉ូតូបុកម៉ូតូ បណ្តាលអោយអ្នកកាសែតជើងចាស់ម្នាក់ និងពលរដ្ឋម្នាក់ រងរបួសធ្ងន់

បន្ទាយមានជ័យ ៖ បុរសជាអ្នកកាសែតជើងចាស់ប្រចាំខេត្តជាប់ព្រំដែនម្នាក់ គឺ លោក ភុំ ជិណ្ណារ៉ា និងពលរដ្ឋម្នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការគ្រោះថ្នាក់ចរាចរម៉ូតូបុកនិងម៉ូតូពេញទំហឹង តាមកំណាត់ផ្លូវស្តង់តាងួន នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ។

ជនរងគ្រោះក្នុងករណីនេះ មាន ៖ ១-ឈ្មោះ ភុំ ជិណ្ណារ៉ា ភេទប្រុស អាយុ៦០ប្លាយឆ្នាំ ជាចាងហ្វាងការផ្សាររបស់សារព័ត៌មានអ៊ែរញូរ (Air News ) ដែលមានទីស្នាក់ការនៅក្បែរកន្លែងកើតហេតុខាងលើ ដោយលោកជាអ្នកកាសែកជើងចាស់មួយរូប ដែលតែងមានវត្តមាននៅខេត្តជាប់ព្រំដែនថៃ ។ ២-ជាបុរសម្នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណ ។

ជនរងគ្រោះក្រោយកើតហេតុត្រូវបាន លោក នួន នីគីដាដែលជាអ្នកបង្កើតរថយន្តសង្គ្រោះបន្ទាន់មនុស្សធម៌ដោយឥតថ្លៃ និងប្អូនៗក្រុមជួយសង្គ្រោះបឋមប្រចាំក្រុងប៉ោយប៉ែត យករថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ដើម្បីជួយសង្គ្រោះ និងព្យាបាល រង់ចាំសាច់ញាតិមកមើលនិងកំដ ។

ចំណែកម៉ូតូទាំងពីរ កម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ បានធ្វើការវាស់វែង និង យកទៅរក្សាទុកនៅនគរបាលក្រុងប៉ោយប៉ែត ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ។

គ្រោះថ្នាក់នេះ  កើតឡើងនៅពេលលោក ភុំ ជិណ្ណារ៉ា វិលទៅទីស្នាក់ការ និងជាទីស្នាក់នៅរបស់លោក ហើយម៉ូតូ១គ្រឿងទៀត បានមកបុកពេញទំហឹង ពេលម៉ូតូលោកបត់ចូលទីស្នាក់នៅ ៕

CATEGORIES
Share This