អាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទជួញដូរសារធាតុញៀន

(បាត់ដំបង) យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានដឹកនាំកម្លាំងជំនាញចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែងុ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន!១,ឈ្មោះ គឹម វិមាន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរគ្មាន ,២,ឈ្មោះ អែម សុផាន ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរគ្មាន ទាំងពីរនាក់មានទីំនៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន! គ្រឿងញៀនម៉ាទឹកកកចំនួន ២៣កញ្ចប់ ទម្ងន់ ៤៧,២៤ក្រាម ,ជញ្ជីងថ្លឹងគ្រឿងញៀន ០៣គ្រឿង ,ម៉ូតូ០១គ្រឿង ,ទូរស័ព្ទដៃ ៦គ្រឿង ,ឧបករណ៍ឆក់ត្រី ០២គ្រឿង ,ប្រាក់រៀល  ៤០០,០០០រៀល ,កាំបិត ០៤ដើម ,អត្តសញ្ញាណប័ណ្ណ០២ សន្លឹក ,កាំភ្លើងកែច្នៃ០៥ដើមនិងសម្ភារវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានកំលាំងកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ។

CATEGORIES
Share This