ដូចការគ្រោងទុករដ្ឋបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី២៩នេះបានចុះរុះរើ សំណង់តូបលក់ដូរលើចំណីផ្លូវសាធារណៈ
ប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី២៨សីហា២០២៣នេះក្រុមការងារចម្រុះរួមមាននគរបាល កម្លាំងអាវុធហត្ថ ប្រជាការពារភូមិទាំងបីសង្កាត់របស់រដ្ឋបាលក្រុងដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តលោកបោន សិលា អភិបាលរងក្រុងប៉ោយប៉ែតតំណាងលោក គាត ហ៊ុល អភិបាលក្រុងបានចុះធ្វើការរុះរើ និងកាត់សំយាបដែលអាជីវករក្រុមហ៊ុនពលរដ្ឋសង់រំលោភលើចំណីផ្លូវសាធារណៈទូទាំងក្រុងប៉ោយប៉ែតតែចាប់ផ្តើមពីចំនុចរង្វងមូលមុខច្រកអន្តរជាតិប៉ោយប៉ែតមកភ្លើងស្តុបផ្សារកណ្តាល។
ការចុះរុះរើជាក់ស្តែងនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលក្រុងប៉ោយប៉ែតបានជូនដំណឹងរួចម្តងហើយកាលពីថ្ងៃទី២២ឧសភា២០២៣ស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងកាត់សំយ៉ាបដែលសហគ្រាសក្រុមហ៊ុនពាណិជ្ជករប្រជាពលរដ្ឋសាងសង់ និងលក់ ដូររំលោភលើដីចំណីផ្លូវសាធារណៈក្នុងទីប្រជុំជនក្រុងប៉ោយប៉ែតជាពិសេសនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលមានការរំលោភកាន់កាប់ចូលចំណីផ្លូវសាធារណៈអោយរុះរើដោយស្ម័ក្រចិត្តអោយបានមុនថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមិនចូលរួមអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលក្រុងឡើយ។
តាមការជាក់ស្តែងក្រុមការងារបានរុះរើផ្សាយកាត់ផ្តាច់នៅតូបលក់ដូរ ប៉ាណូពាណិជ្ជកម្មផ្សេងៗសំយ៉ាបផ្ទះ ផូផ្កាដែលបានសងនិងដាក់លើដីចំណីផ្លូវក្នុងចន្លោះ៥ម៉ែត្រតាមគំនូសបាញ់ថ្នាំដែលរដ្ឋបាលក្រុងបានកំណត់រួចបានជាច្រើន។
ជាមួយនិងវិធានការរុះរើរបស់រដ្ឋបាលក្រុងនេះប្រជាពលរដ្ឋមួយចំនួនដែលរងការរុះរើនិងត្រូវរុះរើមិនមានការប្រឆាំងអ្វីឡើយថែមទាំងរីករាយជាមួយវិធានការនេះដែលធ្វើដោយស្មើភាពហើយមានរបៀបរៀបរយសណ្តាប់ធ្នាប់ល្អ។ចំពោះមូលហេតុដែលពួកគាត់មិនបានរើតាមការកំណត់ដោយខ្លះរកជាងមករើពុំបានខ្លះទៀតចាំមើលក្រែងក្រុងបានតែនិយាយ។ចំពោះការកាត់សំយាប រុះរើ គឺ-តាមផ្លូវជាតិលេខ៥ សងខាងផ្លូវ ពីចិញ្ចឹមផ្លូវ ៥ម៉ែត្រ យ៉ាងតិច-តាមផ្លូវក្នុងទីប្រជុំជន សងខាងផ្លូវ ពីចិញ្ចឹមផ្លូវ ៣ម៉ែត្រ ទៅ៥ម៉ែត្រ យ៉ាងតិច។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអោយដឹងកាលពីកន្លងថារដ្ឋបាលក្រុងបានខិតខំណាស់លើការរៀបចំសណ្តាប់ធ្នាប់អោយមានសោភ័ណភាពសមជាទីក្រុងនិងសមជាក្រុងនៃមុខមាត់ប្រទេសដែលមានច្រកអន្តរជាតិប៉ោយប៉ែតដ៍សំខាន់សម្រាបភ្ញៀវទេសចរណ៍ចេញចូលកម្ពុជា។ក្នុងនោះក្រុងបានរៀបចំអោយមានរង្វងមូលដ៍ស្រសស្អាត ផ្លូវថ្មើជើងពីមាត់ច្រកអន្តរជាតិមកដល់សួន ប៉ោយប៉ែតតេជោឈ្នះឈ្នះ ,ដាក់បង្គោលភ្លើងសងខាងផ្លូវ ,ចាក់ផ្លូវបេតុងនិងដាក់ប្រព័ន្ធលូរំដោះទឹក។
លោកសង្ឃឹមថាបន្ទាប់ពីសមត្ថកិច្ចចុះរុះរើហើយបងប្អូនប្រជាពលរដ្ឋនិងចូលរួមអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលក្រុងដោយមិនលក់ដូរឬសាងសងអ្វីលើដីចំណីផ្លូវទៀតឡើយ។ដើម្បីឲ្យរដ្ឋបាលក្រុងរៀបចំជាផ្លូវថ្មើរជើង និងរៀបចំដាក់បង្គោលភ្លើងបំភ្លឺផ្លូវបន្ថែមទៀតឲ្យកាន់តែមានសណ្តាប់ធ្នាប់ និងសោភ័ណភាពល្អប្រសើរក្នុងទីក្រុងយើងទាំងអស់គ្នា។