ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើប្រាស់អំពើហឹង្សារក្នុងគ្រួសារ នៅស្រុកសំពៅលូន

បាត់ដំបង៖ ប្រតិបត្តិការនាំខ្លួនជនសង្ស័យចំនួន ០១នាក់ពាក់ព័ន្ធករណីអំពើហឹង្សារក្នុងគ្រួសារ(ហិង្សាដោយចេនា ) នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១០និង៣០នាទីមានករណី អំពើហឹង្សារក្នុងគ្រួសារ (ហិង្សាដោយចេតនា) កើតឡើង ចំនួន០១ករណី នៅចំណុចក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅលើជនរងគ្រោះឈ្មោះ ប្រាក់ ផល្លា ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យត្រួវជាប្តីឈ្មោះ សួន ធូ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពឈ្លោះប្រកែកគ្នា និងវាយដាល់ទៅលើផ្ទៃមុខប្រពន្ឋឈ្មោះ ប្រាក់ ផល្លា ជាច្រើនដៃ បណ្តាលឲ្យរងរបួស ហើមមុខ បែកអញ្ចាញចេញឈាម សន្លប់បាត់ស្មារតីតែម្តង មូលហេតុជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងប្រចណ្ឌប្រពន្ធ ។

បន្ទាប់ពីទទួលបណ្ដឹងជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានធ្វើការស្រាវជ្រាវ ដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យឈ្មោះ សួន ធូ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិសន្តិភាព ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងត្រូវជាប្តី បាននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង៤០នាទី នៅចំណុចស្ថិតក្រុមទី០៧ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បញ្ចូនមកអធិការដ្ឋាននគរបាលស្រុកសំពៅលូន ។

CATEGORIES
Share This