គណៈរដ្ឋមន្ត្រីអាណត្តិថ្មី ដាក់ចេញគោលនយោយបាយ៦ចំណុច ជាអាទិភាពត្រូវអនុវត្តភ្លាមក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ២៤សីហានេះ បានប្រកាសដាក់ចេញនូវគោលនយោយបាយ៦ចំណុចអាទិភាពដែលត្រូវអនុវត្តភ្លាមក្នុងឆ្នាំ២០២៣។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានមានប្រសាសន៍ថា ក្នុងតួនាទីជារបៀបវារៈគោលនយោបាយ​សង្គមសេដ្ឋកិច្ច កម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, យុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ នឹងជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ទាំង ៦ ដែលត្រូវចាប់អនុវត្ត ក្នុងឆ្នាំ ២០២៣ នេះតែម្ដង ។ក្នុងនោះ គោលនយោយបាយ៦ចំណុច រួមមាន៖

(). ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

(). ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារ ក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។

(). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់ គ្រួសារក្រីក្រ, ក្រុម ជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ, និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិ សេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន។

(). ការដាក់ចេញ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព ចូលរួម​ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។

(). ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។

(). ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំសង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាម ទីជនបទ ។

CATEGORIES
Share This