ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំងមុខតំណែងឥស្សរជន ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ដ្រី
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្រ្ត ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្រ្ត ព្រះចៅក្រុងកម្ពុជាធបតី បានត្រាស់បង្គាប់ ៖ បញ្ចប់មុខតំណែងពីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ គ្រប់រូបនៃទីស្តីការគណៈរដ្ឋមន្ដ្រី ដែលបាន ទទួលការតែងតាំងមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ និងតែងតាំងមុខតំណែងឥស្សរជន ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ដ្រី ៕
CATEGORIES ព័ត៌មានជាតិ