តំណាងរាស្ត្រទាំង១២៥រូប នៃរដ្ឋសភា នីតិកាលទី៧ធ្វើសច្ចាប្រណិធាននៅ មុខព្រះភក្ត្រព្ររះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ តំណាងរាស្ត្រទាំង១២៥រូប នៃរដ្ឋសភា នីតិកាលទី៧ កាលពីរសៀលល្ងាចថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣បានអញ្ជើញចូលរួមធ្វើពិធីសច្ចាប្រណិធាននៅ មុខព្រះភក្ត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ។

ពិធីសច្ចាប្រណិធាននេះធ្វើឡើងបន្ទាប់ពីរដ្ឋសភានៅថ្ងៃទី២១នេះដែលបានចេញសេចក្តីប្រកាសស្តីពី ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់តំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភាទាំង១២៥រូបនិងក្រោយបេីកសម័យប្រជុំដំបូង​ នៃរដ្ឋសភា​ នីតិកាលទី៧​ នាព្រឹកថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០២៣ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕

CATEGORIES
Share This