បាត់ដំបង ៖ ចៅក្រមជំនុំជម្រះរបស់សាលាដំបូង ខេត្តបាត់ដំបង ចេញដីកាបញ្ជាឲ្យតាមចាប់ និងឃុំខ្លួនស្ត្រីម្នាក់ រកស៊ីលក់អចលនវត្ថុ ក្រោយពីស្ត្រីរូបនេះ បានឆបោកលុយពីជនរងគ្រោះប្រមាណជិត១០ ម៉ឺនដុល្លារ។
យោងតាមដីការបស់តុលាការសាលាដំបូងខេត្តបាត់ដំបង ដែលភ្នាក់ងារព័ត៌មានយើងទទួលបាននាពេលនេះ បានឲ្យដឹងថា ស្ត្រីរូបនេះ មានឈ្មោះ លេង សុគន្ធី អាយុ៣៧ឆ្នាំ មុខរបរលក់អចលនវត្ថុ មាន ទីកន្លែងកំណើតភូមិថ្លា ឃុំច្រនៀង ស្រុកបារាយ ខេត្តកំពង់ធំ និងមានទីលំនៅបច្ចុប្បន្នផ្ទះលេខ៧៨៥ ក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តែបច្ចុប្បន្ននេះ កំពុងរត់គេចខ្លួន។
ប្រភពដដែល បានបញ្ជាក់ទៀតថា ស្ត្រីរូបនេះ ត្រូវបានតុលាការសម្រេចដាក់ពន្ធធនាគារចំនួន២ឆ្នាំ ពីបទឆបោក គិតពីថ្ងៃចាប់ខ្លួន និងបានបង្គាប់ឲ្យជននេះ សងប្រាក់ទៅម្ចាស់ឈ្មោះ ហ្គូយ សុខលីណា មានទឹកប្រាក់ចំនួន៩៧,៣៥៣ដុល្លារ ព្រមទាំងសងប្រាក់ជំងឺចិត្តចំនួន៥,០០០ដុល្លារទៀត។
បើយោងតាមដើមបណ្តឹងឈ្មោះ ហ្គូយ សុខលីណា ដែលជាជនរងគ្រោះ បានប្រកាសស្វែងរកការចាប់ខ្លួនជនឆបោកដែលមានឈ្មោះ លេង សុគន្ធី ជាសាធារណៈថា បើបងប្អូនណាបានឃើញ ឬកម្លាំងសមត្ថកិច្ចទូទៅ ឬ សមត្ថកិច្ចណាចាប់ខ្លួនពិរុទ្ធជនខាងលើនេះ បានយកមកប្រគល់ឲ្យតុលាការខេត្តបាត់ដំបង នាងខ្ញុំ ដែលជាមា្ចស់ដើមបណ្តឹងនឹងមានជូនជាសគុណ លើកទឹកចិត្តជូនចំពោះអ្នកដែលបានចាប់ខ្លួនស្រី្តឆបោកមា្នក់ផងដែរ៕
និពន្ធដោយ ៖ 096 49 39 998