អ្នកសារព័ត៌មាន មកពី ៥ខេត្ត ចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនៈកិច្ចសិក្សា ស្តីពី វឌ្ឍនភាពការងារ ក្នុងខេត្តបាត់ដំបង

បាត់ដំបង ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ប្រមាណចំនួនជាង៨០នាក់ មកពីបណ្តាខេត្តជាប់ព្រំដែនថៃចំនួន០៥ រួមមាន ៖ បាត់ដំបង . ប៉ៃលិន . ពោធិ៍សាត់ . សៀមរាប . កោះកុង បានចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនៈកិច្ចសិក្សា ស្តីពីវឌ្ឍនភាពការងារការអភិវឌ្ឍ និងសក្តានុពលក្នុងខេត្តបាត់ដំបង ។

នាឱកាសនោះ ឯកឧត្តម ជួន ចាន់ភារុណ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករង នៃ​អ​គ្គ​នា​យ​ក​​ដ្ឋា​នព័ត៌មាន និង សោតទស្សន៍ បានមានប្រសាសន៍ថា ខេត្តបាត់ដំបង គឺជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសកាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស ដូច្នេះ សូមលើកទឹកចិត្តអោយអ្នកសារព័ត៌មានផ្សព្វផ្សាយអំពីឌ្ឍនភាពការងារ ការអភិវឌ្ឍ​ និងស​ក្តានុ​ពល​រ​ប​ស់​​ខេត្តទៅកាន់សាធារណជននៅកម្ពុជា និងនៅ​លើពិភពលោកឱ្យបានជ្រួតជ្រាប និងស្វែ​ង​យ​ល់​កាន់តែច្បាស់ចំពោះអ្វីដែល​កំពុងកើតមានឡើងក្នុង​មូលដ្ឋា​នរ​បស់​ខ្លួន​ ខណៈខេត្ត​បា​ត់ដំប​ង​គឺ​ជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។​

ឯកឧត្តមបន្តថា ខេត្តបាត់ដំ​បង​គឺជា​ខេត្ត​ដ៏​ស្រស់​ស្អា​ត​​មួ​​យ​ក្នុងចំណោមខេត្ដដទៃទៀតនៅកម្ពុជា និងជាខេត្តធំជាងគេទី២បន្ទាប់ពីរាជធានីភ្នំពេញ ​ហើយបា​​ត់​​ដំ​បងត្រូវបានគេស្គាល់ថា មានភាពស្រស់ស្អាត មានវប្បធម៌សម្បូរបែប មានទី​តាំង​ប្រ​វ​ត្តិ​សាស្ត្រ និងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស និងជាគោលដៅដ៏ពេញនិយ​មស​ម្រាប់​ភ្ញៀ​វ​ទេ​ស​ច​រផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ឱ្យដឹងដែរថា​ ខេត្តបា​ត់ដំ​ប​ង​រយៈពេល៥ឆ្នាំ (២០១៨-២០២២) មានភ្ញៀវទេសចរជាតិ និងអន្ត​រជា​តិម​ក​ទ​ស្ស​នា​ សរុបចំនួន ២៥៧១៦៨៧នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២៣១៤ ១២៦ នាក់ និងភ្ញៀ​វ​ទេ​សចរអន្តរជាតិចំនួន ២៥៧ ៥៦១ នាក់ ហើយខេត្តបាត់ដំបងមានព្រឹត្តិការណ៍ធំៗដូចជាការរៀបចំពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០, ពិធីសង្ក្រាន្ត​បាត់​ដំបងដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ,ពិធីបុណ្យអុំទូកបណ្តែតប្រទីប កម្មវិ​ធី​ឆ្ល​ងឆ្នាំសកល និងពិធីតាំងពិព័ណ៏ផ្សេងៗជាច្រើនទៀត ។

លើសពីនេះទៅទៀត ខេត្ដបាត់ដំបង​ ទទួលបានពានរង្វាន់ទីក្រុង​ទេសចរ​ណ៍ស្អា​តអា​ស៊ា​​ន​លើកទី១ (២០១៨-២០២០), ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០​២​២​-២០២៤), ពានរង្វាន់ផ្ការំដួល៣ទង លើកទី១ និងលើកទី២ និងថ្មីៗនេះ ខេត្តបាត់ដំបងបានទទួលជ័យលាភីលេខ១ ជា​ទីក្រុ​ងដែ​លមា​នពិ​ធី​បុ​ណ្យ​ចូ​ល​ឆ្នាំ​សកលល្អជាងគេប្រចាំឆ្នាំ២០២២ផងដែរ ៕
ដោយ ៖ សាលី

CATEGORIES
Share This