នគរបាលស្រុកបាកាន ឃាត់ខ្លួនម្ចាស់ទីតាំង ល្បែងជល់មាន់តាមអនឡាញ មួយកន្លែងធ្វើកិច្ចសន្យា

ពោធិ៍សាត់ ៖ ម្ចាស់ទីតាំងល្បែងស៊ីសងជល់មាន់អនឡាញ មួយកន្លែងនៅក្នុងភូមិដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរំលេច ចុះបង្ក្រាបកាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ។

លោក នាង វុទ្ធ អធិការនគរបាលស្រុកបាកាន បានអោយដឹងថា កម្លាំងនគរបាលប៉ុស្តិ៍រំលេច ក្រោមការបញ្ជារបស់លោក បានចុះអនុវត្តន៍ជាក់ស្តែងបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់តាមទូរទស្សន៍អនឡាញ នៅចំណុចភូមិដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោយទទួលព័ត៌មានតាមទូរស័ព្ទ ពីសារព័ត៌មានថា ។

តាមរយៈការចុះបង្រ្កាទីតាំងលេងល្បែងស៊ីសងខុសច្បាប់នេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ០១នាក់ជាម្ចាស់ផ្ទះឈ្មោះ ឆន ភ័ព្វ និងដកហូតសំភារៈជាកុំព្យូទ័រ មួយឈុត ។

ក្រោយឃាត់ខ្លួន ម្ចាស់ផ្ទះខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើកិច្ចសន្យាបញ្ឈប់ការបើកលេងល្បែងតទៅទៀត ហើយបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ៕

CATEGORIES
Share This