បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ករណីលួចម៉ូតូ១គ្រឿងនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធករណី លួចម៉ូតូ១គ្រឿងនៅក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់់ជនរងគ្រោះ￸ឈ្មោះ￸ ហោ ធារីសុចនា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីករណីបាត់់ម៉ូតូមួយគ្រឿង នៅមុខផ្ទះជួលរបស់់ខ្លួន ។ លោកបានចាត់តាំងកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ￸ ឡុង សិទ្ធ ហៅដាំ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់់នៅមណ្ឌល៣ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតម៉ូតូ០១គ្រឿងម៉ាកPCX ពណ៌ក្រហម ផលិតឆ្នាំ២០២២ របស់ជនរងគ្រោះ￸ខាងលើផងដែរ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីហើយ ៕

ដោយ ៖ KPN

CATEGORIES
Share This