ចេះតែមានបើកឡានដឹកគ្នា ទៅយកឧបករណ៍ធ្វើសំណង់អ្នកទៃ  ម្ចាស់ទ្រព្យភ័យ ប្តឹងសមត្ថកិច្ចជួយរកយុត្តិធម៌

បន្ទាយមានជ័យ៖ ជនមួយក្រុម ជិះរថយន្តស្តារិចមួយគ្រឿងមិនដឹងជាអាងអ្វី ទៅឈ្លោះប្រកែកជាមួយជនរងគ្រោះ ជាម្ចាស់ស្តង់កំពុងសាងសង់ទាំងមិនដឹងរឿង ហើយនាំគ្នាយកសំភារៈសំណង់ទៅបាត់ ។ ម្ចាស់ភ័យខ្លាចទៅប្តឹងសមត្ថកិច្ចប៉ុស្តិនគរបាលវជួយរកយុត្តិធម៌ ។

ហេតុការណ៍នេះ កើតឡើងកាលពីរសៀលម៉ោង៥ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិកក្នុងបរិវេណផ្សារថ្មីបឹងត្រកួន ក្នុងភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

បើតាមជនរងគ្រោះជាម្ចាស់សំភារៈសំណង់ ឈ្មោះ ប៊ូ រ៉ាឌី ភេទស្រី បានរៀបរាប់ថា គាត់បានជួលដីពីម្ចាស់ផ្សារបឹងត្រកួនថ្មី ដើម្បីធ្វើស្តង់លក់ឥវ៉ាន់ ដោយសងពីដែកក្នុងកិច្ចកុងត្រា៥ឆ្នាំ លុះសាងសង់បានប្រមាណជា៨០% ស្រាប់តែកាលពីរសៀលថ្ងៃកើតហេតុ មានមនុស្សប្រុសស្រីមួយក្រុម មានគ្នា៦នាក់ ដោយខ្លះមានផ្ទះជិតស្តង់របស់គាត់ បានដើរ និងជិះរថយន្តស្តារិច ពណ៍ស មួយគ្រឿង ចុះមករករឿងគាត់ មិនអោយសាងសង់បន្ត ដោយនិយាយថា ការសាងសងនេះ បិទមុខដីរបស់គេ ទាំងដីរបស់គេទាំនោះ បែរមុខទៅផ្លូវក្រាលកៅស៊ូ ដែលជាផ្លូវទៅច្រកតំបន់បឹងត្រកួនសោះ ។

ម្ចាស់ស្តង់ បាននិយាយទៀតថា ក្រោយពីការរករឿងគាត់ ទោះបីជាគាត់និយាយរកខុសរកត្រូវយ៉ាងណា ក៏មិនស្តាប់ ស្រាប់តែក្រុមទាំងនោះ ដោយមានអ្នកបញ្ជាម្នាក់ ទាំងមិនមែនជាសមត្ថកិច្ច ឬអាជ្ញាធរ តុលាការផង ហ៊ានអោយប្រមូលយកសំភារៈសំណង់ របស់គាត់ រួមមានប៉ុស្តិ៍ផ្សាដែក មួយគ្រឿង, ម៉ូទ័រកាត់ដែកពីរ, ស្វានបុកមួយ, ម៉ូទ័របាញ់វីសមួយ ដាក់ឡានយកទៅបាត់ ។

ដោយកើតទុក្ខមិនសុខចិត្ត នូវអំពើដូចចោរប្លន់ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ រូបគាត់នឹងម្ចាស់ផ្សារ បានទៅប្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត អោយជួយរកយុត្តិធម៌ជួនគាត់ ។

ដោយឡែក បើតាមម្ចាស់ដី និងជាម្ចាស់ផ្សារបឹងត្រកួនថ្មី បានអោយដឹងថា លោកបានបង្កើតផ្សារបឹងត្រកួនថ្មីនេះ តាំងពីមុនកូវីត ដោយបានលក់ដីមួយផ្នែកខាងមុខផ្សារ ជាប់ផ្លូវបំបែកពីរ ផ្លួវជាតិលេខ៥៨ ជាច្រើនល្វែង អោយទៅអ្នកទិញជាច្រើននាក់ ក្នុងនោះមានឈ្មោះជីវ សុីឡេង ជាប្តីរបស់ឈ្មោះ តាំង មរកត និងឈ្មោះ សឿន ដែលអ្នកទាំងពីនេះ បាននាំគ្នាមកយកសំភារៈសំណង់ខាងលើ ។

ក្រោយពីលក់ហើយ លោកបានធ្វើផ្សារដោយសង់ស្តង់តូចៗ នៅពីក្រោយ តាមជួរដីអ្នកល្វែងជាប់ផ្លូវមុខផ្សារ ក្នុងដីផ្សាររបស់គាត់ដែលមានរបងត្រឹមត្រូវ ស្រាប់តែអ្នកទាំងនោះ រ៉េរាំងប្តឹងគាត់ទៅឃុំមិនអោយគាត់សាងសង់អ្វីទាំងអស់ ទោះបីជាគាត់សម្រួលបើកផ្លូវអោយបីម៉ែត្របន្ទាប់ពីផ្លូវ (ឌឺងហែម) ក៏នៅតែរករឿងគាត់ ទាំងដីដែលគាត់លក់អោយ បែរទៅរកផ្លូវជាតិសោះ ។

ជុំវិញករណីនេះ បើតាមមេប៉ុស្តិ៍នគរបាលគោរមៀត បានអោយដឹងថា លោកបានដឹងពីការប្តឹងផ្តល់គ្នា រវាងម្ចាស់ដីខាងមុខ និងម្ចាស់ផ្សារ តែមិនដឹងថា ករណីនោះស្រាយយ៉ាងណាទេ ពីខាងឃុំ ។ ដោយឡែក ចំពោះករណីដែលលោកទើបតែទទួលបាន ពាក្យប្តឹង ពីការប្តឹងរបស់អ្នកស្រី រ៉ាឌី លោកនឹងពិនិត្យករណីនេះ ហើយនឹងកោះហៅអ្នកជាប់ពាក់ព័ន្ធមកសួរនាំ ព្រោះថា ទោះជាមានជម្លោះយ៉ាងណាក៏ដោយ តែម្ខាងទៅប៉ះពាល់ផលប្រយោជន៍ខាងណាមួយដោយច្បាប់ មិនអនុញាតវាជារឿងខុសច្បាប់ ៕

CATEGORIES
Share This