ឪពុកស្រវឹងស្រា ទាញកាំភ្លើងច្នៃបាញ់សម្លាប់កូនស្រី ប្រពន្ធទប់កំហឹងមិនបាន ទាញកាំបិតកាប់ក្បាលប្តី របួសធ្ងន់

ព្រះវិហារ ៖ ឪពុកចិត្តអប្រិយ៍ ផឹកស្រាស្រវឹងជោគជាំ យកកាំភ្លើងកែច្នៃ បាញ់ប្រហារកូនស្រី បណ្តាលឲ្យស្លាប់ភ្លាមនឹងកន្លែង ប្រពន្ធទប់កំហឹងមិនបាន ទាញកាំបិតកាប់ក្បាលប្តី របួសធ្ងន់ ។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ចំណុចខ្នមចំការជាំតាមិង ខាងលិចភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ចម្ងាយប្រហែល៦គីឡូម៉ែតពីភូមិ ។

លោក ណែម សៀក អធិការរងនៃអធិការដ្ឋាននគរបាលស្រុកសង្គមថ្មី បានឲ្យដឹងថា យុវតីរងគ្រោះមានឈ្មោះ រិន ខាត់ណា (ស្លាប់) ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅ ភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ចំណែកជនដៃដល់ដែលត្រូវជាឪពុកបង្កើតនមានឈ្មោះ រិន គង់ អាយុ៣៦ឆ្នាំ របួសចំក្បាល៣កន្លែង ដោយសារប្រពន្ធឈ្មោះ ពេជ្រ សុភាព ប្រើកាំបិតកាប់ ព្រោះតែទប់កំហឹងមិនបាន ។

ក្រោយកើតហេតុ សម្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យនិងធ្វើកោសលវិច្ច័យទៅលើក្មេងស្រីរងគ្រោះ និងបានបាននាំជនដៃដល់ដែលរងរបួសដោយសារប្រពន្ធកាប់ យកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ និងដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ចុបាប់ ៕

ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This