ថ្ងៃទី២​ នៃពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ ភ្ញៀវ​ទេសចរ​ជាតិ​ និងអន្តរជាតិ​ មកលេងខេត្តប៉ៃលិនជាង៣ម៉ឺននាក់

ប៉ៃលិននៅក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះខេត្តប៉ៃលិនទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងខេត្តប៉ៃលិន

នេះបើតាមការផ្តល់​ព័ត៌មាន​ ពីប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន លោក លឹមវាសនានៅរាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ ដោយលោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ភ្ញៀវទេសចរមកលេងកម្សាន្តលើទឹកដីនៃខេត្តប៉ៃលិនមានចំនួនសរុប ៣៣៤៣៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៣៣៤៣៥នាក់ ភ្ញៀវទេសចរអន្តរជាតិ០៣នាក់

លោកបានបញ្ជាក់ថា ភ្ញៀវទេសចរភាគច្រើន ច្រើនទៅលេងនៅតំបន់ទេសចរណ៍ ដែលមានទឹកសម្រាប់ការងូតទឹកលេងកម្សាន្តជាពិសេសមកលេងសង្រ្កាន្តប៉ៃលិន មានការកើនឡើងខ្លាំងនៅថ្ងៃទី២នេះ

តាមរយៈនេះដែរ លោក លឹមវាសនាបានបន្តការអំពាវនាវដល់អ្នកទេសចរទាំងអស់ សូមបន្តការចូលរួមអនុវត្តតាមវិធានការ ៣កុំ៣ការពារទៀត ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺកូវីដ១៩ បើទោះបីជាស្ថានភាពនៃការឆ្លងមានភាពធូរស្រាលយ៉ាងណាក៏ដោយ

CATEGORIES
Share This