ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន បុករ៉ឺម៉កម៉ូតូពីក្រោយ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ជិះម៉ូតូទៅបុករ៉ឺម៉កម៉ូតូដែលចតចោល កាលពីវេលាម៉ោង ១៣និង៥០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1O-3689 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុកជាមួយកន្ទុយរ៉ឺម៉កសណ្តោងម៉ូតូដែលចតចោលនៅចិញ្ចើមផ្លូវពេញទំហឹងបណ្តាលអោយដួលស្លាប់នៅក្នុងថ្លុកឈាមភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែង ធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីចាត់ការតាមនីតិវិធី ចំណែកសពត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

CATEGORIES
Share This