Watford បណ្ដេញអ្នកចាត់ការ Claudio Ranieri ចេញពីតំណែង
បាល់ទាត់៖ ក្រុមដែលកំពុងវេទនានៅតំបន់គ្រោះថ្នាក់ English Premier League, Watford បានសំរេចបញ្ចប់តំណែងអ្នកចាត់ការ Claudio Ranieri ហើយក្រោយដឹកនាំក្រុមបានតែ ១៤ប្រកួត។
បុរសសញ្ជាតិអ៊ីតាលីវ័យ ៧០ឆ្នាំរូបនេះត្រូវបានតែងតាំងឱ្យដឹកនាំ Watford នៅថ្ងៃទី៤ ខែតុលាតែការមកដល់របស់លោក Ranieri ធ្វើឱ្យ Watford ធ្លាក់មកដល់លេខ ១៩ ក្នុងតារាង ខណៈនៅសល់ ១៨ប្រកួតទៀតចប់រដូវកាល។ បរាជ័យចុងក្រោយរបស់ Watford គឺចាញ់ក្រុមភ្ញៀវ Norwich City ៣–០ ក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃសុក្រ។
សូមបញ្ជាក់ថា ចាប់តាំងពី Watford ស្ថិតក្រោមការវិនិយោគរបស់គ្រួសារ Pozzo នៅឆ្នាំ២០១២ ក្លិបបានផ្លាស់ប្តូរអ្នកចាត់ការអស់ ១៤នាក់ហើយ៕
CATEGORIES ព័ត៌មានកីឡា