សម្ពោធសមិទ្ធផលនានា នៅវត្តរតនសុខសាន្ត (វត្តអូរខៃដន) ក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ សមិទ្ធផលជាច្រើន នៅវត្តរតនសុខសាន្ត (វត្តអូរខៃដន) ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ក្រោមម្លប់នៃសន្តិភាព និងភាពសុខដុមរមនានៃសាសនា គឺជាបរិយាកាសដ៏កម្រពីមុនមក ពោលគឺអំឡុងទស្សវតរ៍ទី៩០ ដែលប្រទេសកម្ពុជាយើង ក៏ដូចជានៅទីនេះផ្ទាល់ នៅមានសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយពេលអស់កាលដ៏យូរ ថ្វីត្បិតតែយើងមានការបោះឆ្នោតដែលរៀបចំឡើងដោយ អ៊ុនតាក់ តាំងពីឆ្នាំ១៩៩៣ ក៏សង្រ្គាមនៅមិនទាន់បានបញ្ចប់ទាំងស្រុងនៅឡើយ ទើបតែមកដល់ឆ្នាំ១៩៩៨ ក្រោមមាគ៌ានយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងមានសុខសន្តិភាពពេញលេញទូទាំងប្រទេស ។
ឯកឧត្តម បន្តថា ដោយកត្តាសន្តិភាពនេះហើយ បានផ្តល់ឱកាសឲ្យប្រទេសយើង មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានការរីកចម្រើនយ៉ាងខ្លាំងក្លា នេះគឺដោយសារការជឿជាក់ ការទុកចិត្តមកលើរាជរដ្ឋាភិបាល ដែលមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ធ្វើឲ្យបងប្អូនពុទ្ធបរិស័ទជិត ឆ្ងាយ សប្បាយរីករាយ រួបរួមគ្នាជាមហាសាមគ្គី ក្នុងសង្គមជាតិទាំងមូល ចូលរួមជាមួយរាជរដ្ឋាភិបាល កសាងប្រទេសឲ្យអភិវឌ្ឍន៍ រីកចម្រើនជាលំដាប់ ។
ក្នុងឱកាសដែលឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ ក៏បានប្រគល់អំណោយរបស់សប្បុរសជន ជូនដល់ពលរដ្ឋ ២០០គ្រួសារ នៅក្នុងសង្កាត់និមិត្ត ដែលបានចូលរួមដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម រួមនឹងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ ៕