នគរបាលស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង! ដោយអនុវត្តតាមការបញ្ជាផ្ទាល់របស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា ក៏ដូចជាឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ សំ ប៊ុនហេង អធិការរងស្រុកសង្កែ បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះប្រតិបត្តិកាបង្ក្រាបករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយករណីក្នុងបទល្មើសជាក់ស្តែងនៅចំណុចក្រុមទី០៩ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ គុណ សុវណ្ណដារ៉ា ហៅ ទូច ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្រុមទី០៨ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាង -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៥ថង់ ទម្ងន់ ៦,៨០ក្រាម (ទាំងសំបក) សង្ស័យមានសារធាតុញៀន -ម្សៅហ៊ុយពណ៌សស្រអាប់ច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៧ថង់ ទម្ងន់ ៥,៣៩ក្រាម (ទាំងសំបក) សង្ស័យមានសារធាតុញៀន -ថ្នាំគ្រាប់ពណ៌ខៀវរាងមូលសំប៉ែតមានអក្សរk ចំនួន០២គ្រាប់ ទម្ងន់ ១,០៩ក្រាម សង្ស័យមានសារធាតុញៀន, ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន, សម្ភារះកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, កាតវីងចំនួន០១, កាបូបលុយចំនួន០១, និងទូរស័ព្ទដៃស៊េរីចាស់ ចំនួន០២គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនត្រូវចោទខាងលើ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧៦ ត.ព្រ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ របស់លោកគឹម ហេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ពីបទ/សម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យនឹងវត្ថុតាងបច្ចុប្បន្នត្រូវបាននគរបាលផ្នែកជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

CATEGORIES
Share This