យុវជនម្នាក់ ធ្វើអត្តឃាត ចងកសម្លាប់ខ្លួន

បាត់ដំបង ៖ យុវជនម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ដោយយកខ្សែគោ ចងកជាមួយនឹងថ្នឹមផ្ទះ​ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល១៧ និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅក្នុងក្រុមទី៩ ភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ជន​រងគ្រោះ​មានឈ្មោះ ស៊ាន ឧត្តម ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជនរងគ្រោះបានធ្វើអត្តឃាតដោយយកខ្សែគោ ចងកជាមួយនឹងថ្នឹមផ្ទះ​ ក្រោយបានខឹងឪពុកម្ដាយប្រដៅស្ដីបន្ទោស អោយបន្តិចបន្តួច ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ ធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់សពអោយខាងអាណាព្យាបាលចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី

CATEGORIES
Share This