របរចិញ្ចឹមទាយកពង អ្នកខេត្តបាត់ដំបង កំពុងមានទីផ្សារ និងរកប្រាក់ចំណូលបានគួរសម

បាត់ដំបង ៖ កសិករជាអ្នកចិញ្ចឹមទាយកពង លក់នៅខេត្តបាត់ដំបង បានបង្ហាញអារម្មណ៍ដោយប្រកាន់បន្តចាប់យកមុខរបរចិញ្ចឹមសត្វទាយកពង ខណៈដែលកំពុងមានទីផ្សារល្អ និងអាចរកប្រាក់ចំណូលបានគួរសម។

លោក ឈឿម ម៉ៅ រស់នៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង បានអោយដឹងថា ក្រោយបញ្ចប់ការចំណាកស្រុកតាំងពីឆ្នាំ២០១៧មក លោកបានចាប់យកមុខរបរចិញ្ចឹមទានៅតាមទីវាលស្រែវិញរហូតបច្ចុប្បន្ននៅកសិដ្ឋានរបស់លោកមានទាចំនួន ៣១៥០ក្បាលដែលក្នុងនោះជាង ២០០០កំពុងអោយផលពងជាហូហែរដែលអាចលក់ចែកចាយផ្គត់ផ្គង់នៅលើទីផ្សារ ។

លោកបន្តថា របរចិញ្ចឹមទាយកពង ងាយស្រួលមិនសូវហត់នឿយដូចការដាំដុះដំណាំឬធ្វើស្រែឡើយ ហើយក៏មិនខ្វល់ពីការកកស្ទះឬលក់ដូរនោះទេ ព្រោះមានម៉ូយមកបញ្ជាទិញ និងលើកយកដល់កន្លែងអស់ៗ ដែលមានពេលខ្លះផ្គត់ផ្គង់មិនគ្រប់តម្រូវការទីផ្សារផង ដែលពងទាយើងអាចលក់បានក្នុងតម្លៃបន្លោះចាប់ពីជាង៤០០រៀលទៅ៥០០រៀលក្នុងមួយគ្រាប់  ហើយបច្ចប្បន្នបើទោះបីសត្វទារបស់លោកបានហុចផលពងជាប្រចាំជាង ២០០០ក្បាល ក្នុងមួយថ្ងៃយ៉ាងណាក្តីក៏មិនសូវចំណេញប្រាក់ច្រើនដែរដោយសារក្នុងមួយថ្ងៃៗលោកត្រូវចំណាយលើចំណីច្រើនរហូតដល់ ១៤ការ៉ុងក្នុងមួយថ្ងៃដែលខុសឆ្ងាយពីការចិញ្ចឹមនៅរដូវវស្សាគឺគ្រាន់តែចំណាយពេលវេលាកៀងសត្វទាចេញទៅទីវាល និងកៀងទាចូលទ្រុងហើយព្រឹកឡើងចាំដើររើសពងប៉ុណ្ណោះមិនត្រូវចំណាយលើចំណីច្រើនដូចនៅរដូវប្រាំងឡើយ ៕

ដោយ ៖ សាលី

CATEGORIES
Share This