សាកសពបុរសម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញ អណ្តែតទឹកស្ទឹងសង្កែ

បាត់ដំបង ៖ សាកសពបុរសម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតក្នុងទឹកស្ទឹងសង្កែ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ ១៩និង៣០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុច ក្រុមទី៩ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា សាកសពជនរងគ្រោះនៅមិនស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទប្រុស អាយុប្រហែល ៣៦ឆ្នាំ ស្លៀកខោខៅប៊ូយជើងវែង ពណ៌ខៀវ គ្មានអាវ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកំណត់ហេតុ យកសពទៅរក្សាទុកនៅវត្តថ្មី(ស្រែ១០០) ដើម្បីរងចាំស្រែងរកសាច់ញាតិមកទទួលយក ចំណែកមូលហេតុនៃការស្លាប់ កំពុងស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ ៕

ដោយ ៖ សាលី

CATEGORIES
Share This