នាវាពិឃាត និងប្រយុទ្ធ ទ័ពជើងទឹកឥណ្ឌា​​ចូលចតធ្វើទស្សនកិច្ចពង្រឹងមិត្ដភាពកម្ពុជា-ឥណ្ឌា

ព្រះសីហនុ៖ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នាវាកងទ័ពជើងទឹកឥណ្ឌា ០២គ្រឿង ចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ រយៈពេល ០៤ថ្ងៃចាប់ពីថ្ងៃទី១១១៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចសុឆន្ទៈ ក្នុងឱកាសនៃទំនាក់ទំនងកម្ពុជាឥណ្ឌា ប្រកួតកីឡា​ជាមិត្តភាព និងធ្វើលំហាត់រួមគ្នាលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ​ដើម្បីផ្លាស់ប្ដូរ​បទពិសោធន៍គ្នាទៅវិញទៅមក អំឡុងពេលនាវាធ្វើដំណើរចាកចេញពីកំពង់ផែទៅវិញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

លក្ខណៈបច្ចេកទេសនាវាទាំងពីរនេះ គឺ១ឈ្មោះ INS DELHI (D61) ជាប្រភេទនាវាពិឃាត ដែលមានបណ្ដោយប្រវែងជាង ១៦០ម៉ែត្រ ទទឹងជាង ១៧ម៉ែត្រ ជម្រៅទឹកជាង ៦ម៉ែត្រ ទំងន់ផ្ទុកជិត ៧ពាន់តោន ចំនួនមនុស្សជាង ៤០០នាក់ ដែលមានមេបញ្ជាការនាវា លោក វរនាវីឯក SHIRAZ HUSSAIN AZAD។ ២ឈ្មោះ INS SATPURA (F48) ជាប្រភេទនាវាប្រយុទ្ធ ដែល​មានបណ្ដោយប្រវែងជាង ១៤០ម៉ែត្រ ទទឹងជិត ១៧ម៉ែត្រ ជម្រៅទឹកជិត ៧ម៉ែត្រ ទំងន់ផ្ទុកជាង ៥ពាន់តោន ចំនួនមនុស្សជិត ៤០០នាក់ ដែលមានមេបញ្ជាការនាវា លោក វរនាវីឯក KARTIK MURTHY

CATEGORIES
Share This