លោកជំទាវ បាន ស្រីមុំ ចូលរួមជាមួយប្រជាពលរដ្ឋ ទស្សនាការផ្សាយផ្ទាល់ ប្រកួតការប្រកួតកីឡាដែលកម្ពុជាម្ចាស់ផ្ទះ
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមជាមួយប្រជាពលរដ្ឋ ទស្សនាការប្រកួតការប្រកួតកីឡា លើវិញ្ញាសារបាល់ទះបុរស ដែលកម្ពុជាម្ចាស់ផ្ទះ ប៉ះជាមួយ ឥណ្ឌូនេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ តាមរយៈការផ្សាយបន្តផ្ទាល់តាមរយៈផ្ទាំង LED ដែលរៀបចំដោយរដ្ឋបាលខេត្តនៅបរិវេណវិមានឯករាជ្យខេត្ត កាលពីរព្រលប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ។
ក្រោមទិសស្លោក “កីឡារស់ក្នុងសន្តិភាព” លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ទោះបីមិនបានទៅមើលការប្រកួតផ្ទាល់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាការប្រកួតបាល់ទះបុរស ក្នុងសាល ដែលកម្ពុជាម្ចាស់ផ្ទះ ប៉ះជាមួយ ឥណ្ឌូនេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ក៏ដោយ ក៍លោកជំទាវ ជាមួយបងប្អូនប្រជាពលរដ្ឋអ្នកប៉ៃលិន បានតាមដានទស្សនាតាមរយៈការផ្សាយបន្តផ្ទាល់ ប្រកបដោយភាពសប្បាយរីករាយ និងមោទនភាពជាតិ ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីបង្កើតនូវបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងសាធារណជន ដែលស្រឡាញ់ និងគាំទ្រវិស័យកីឡា រដ្ឋបាលខេត្ត បានសហការជាមួយមន្ទីរព័ត៌មានខេត្ត និងមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ត ធ្វើការរៀបចំការផ្សាយផ្ទាល់ ចំនួន ៤ទីតាំងក្នុងខេត្តប៉ៃលិន ដូចខាងក្រោម ៖ទី១-នៅបរិវេណវិមានឯករាជ្យ ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, ទី២-ផ្សារប៉ាងរលឹម ភូមិប៉ាងរលីម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ទី៣-តំបន់ផ្សារសាលាក្រៅ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងទី៤-តំបន់ផ្សារព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សូមបញ្ជាក់ថា៖ ក្រុមកីឡាបាល់ទះកម្ពុជា បានយកឈ្នះថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣សិត ទល់ ២សិត ចំណែក ឥណ្ឌូនេស៊ី បានយកឈ្នះទៅលើ វៀតណាម ក្នុងលទ្ធផល ៣សិត ទល់០ ហើយចំពោះការប្រកួតកីឡាបាល់ទះបុរស រវាង កម្ពុជា នឹង ឥណ្ឌូនេស៊ី វគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស ជាលទ្ធផល កម្ពុជាបានត្រឹមមេដាយប្រាក់ បន្ទាប់ពីចាញ់ឥណ្ឌូនេស៊ី ដោយលទ្ធផល ៣សិត ទល់ ០ ៕