ពលរដ្ឋខេត្តបាត់ដំបង រាប់រយនាក់ ចូលរួមទស្សនា ការប្រកួតកីឡាបាល់ទាត់ តាមរយៈការបញ្ចាំងស្លាយ (LED) 

បាត់ដំបង ៖ ប្រជាពលរដ្ឋ និងក្រុមយុវជនរាប់រយនាក់ក្នុងមួយទីតាំង មួយទីតាំង បានមកចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាបាល់ទាត់ តាមរយៈការបញ្ចាំងស្លាយ(LED) ដែលរៀបចំដោយរដ្ឋបាលខេត្ត ក្រោមដំបូលសន្តិភាព ក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ។

ជាមួយនិងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្រោមដំបូលសន្តិភាពនេះដែរ ជារៀងរាល់រាត្រី គេសង្កេតឃើញមានប្រជាពលរដ្ឋ ក៏ដូចជាក្រុមយុវជនរាប់រយនាក់ បាននាំគ្នាមកចូលរួមគាំទ្រវិស័យកីឡា ពិសេសគាំទ្រនូវ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ស៊ីហ្គេមឆ្នាំ២០២៣ ដោយពួកគាត់បានសម្តែង ការសប្បាយរីករាយយ៉ាងខ្លាំង ដែលកម្ពុជាបានធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣នេះ  ហើយក៏សូមអរគុណដល់រដ្ឋបាលខេត្តដែលបានរៀបចំចាក់ផ្សាយបន្តផ្ទាល់ជូនបងប្អូនបានទស្សនាជុំគ្នា ព្រោះនៅមើលតាមផ្ទះម្នាក់ឯងអត់សប្បាយដូចមើលជុំគ្នានេះទេ ។

ហើយបើតាមការគូសបញ្ជាក់ តាមបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ការបញ្ចាំងស្លាយ បន្តផ្ទាល់តាមរយ(LED) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នេះ គឺមាននៅទីតាំងខាងមុខសាលាខេត្ត និងនៅសួនច្បារសម្តេចក្រឡាហោម (ខាងមុខសណ្ឋាគារក្លាសុី) ដែលរដ្ឋបាលខេត្ត បានសហការជាមួយ ស.ស.យ.ក.ខេត្ត រៀបចំការផ្សាយបន្តផ្ទាល់ចំនួន៤ទីតាំង ក្នុងក្រុងបាត់ដំបង និងមួយទីតាំងគ្រប់ស្រុកទាំងអស់ផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This