ម៉ូតូ០២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលអោយបុរសម្នាក់ បាក់ជើងម្ខាង

បាត់ដំបង ៖ បុរសម្នាក់របួសបាក់ជើងម្ខាង ក្រោយជិះម៉ូតូបត់ខ្វះការប្រុងប្រយ័ត្ន ត្រូវបានម៉ូតូភាគីម្ខាងទៀតបុកពីក្រោយពេញទំហឹង នៅវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក SUPER ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AO-1292 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវបំបែកកន្លែងកើតហេតុខាងលើ ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AO-0832 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ក្នុងទិសដៅស្របគ្នា និងបានឡើងបត់ឆ្វេងពីមុខដោយខ្វះការប្រុងប្រយ័ត្នក៏ត្រូវម៉ូតូSUPERបុកពេញទំហឹងបណ្តាលឱ្យអ្នករួមដំណើរខាងម៉ូតូម៉ាកហុងដាឌ្រីម រងរបួសធ្ងន់បាក់ជើងម្ខាងតែម្តង ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូ SUPER ផ្តល់សំណងទៅអោយភាគីម្ខាងទៀតចំនួន ៩០ម៉ឺនដើម្បីបញ្ចប់រឿង ៕

ដោយ ៖ សាលី

CATEGORIES
Share This