យុទ្ធភណ្ឌមិនទាន់ផ្ទុះ ១គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញ នៅមាត់ស្រះមួយកន្លែង
បាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន០១គ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញ នៅមាត់ស្រះមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះពិនិត្យ និងទទួលយកទាំងព្រឹក ។
លោកវរសេនីយ៍ត្រី ឆោម ឈឿយ នាយផ្នែកសណ្តាប់ធ្នាប់សាធារណៈ បានអោយដឹងថា នៅវេលាម៉ោង០៩និង០០នាទីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង ស្ថិតក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មានករណីកូនក្មេង ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ នៅពេលចុះទៅលេងក្នុងស្រះ ក្នុងភូមិសាស្ត្រខាងលើ ។
លោកបន្តថា ក្រោយទទួលបានសេចក្តីរាយការណ៍ពាក់ព័ន្ធករណីខាងលើភ្លាម កម្លាំងផ្នែកជំនាញសណ្តាប់ធ្នាប់ សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុង បាត់ដំបង បានចុះទៅពិនិត្យដោយដកហូតបានគ្រាប់បែកដៃ ប្រភេទក្រឡាទាប ចំនួន០១គ្រាប់ ហើយក្រោយពេលពិនិត្យរួច គ្រាប់យុទ្ធភណ្ឌខាងលើត្រូវបានធ្វើការប្រគល់ជូនទៅអង្គភាពស៊ីម៉ាក់នៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាខេត្តបាត់ដំបង ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់ ៕
ដោយ ៖ សាលី