បុរសម្នាក់ កែឆ្នៃគ្រាប់បែកដាក់ដប បណ្តាលឲ្យផ្ទុះរងរបួសជាច្រើនកន្លែង

បាត់ដំបង ៖ បុរសម្នាក់បានរងរបួសលើផ្ទៃមុខជាច្រើនកន្លែង បន្ទាប់ពីបានកែឆ្នៃគ្រាប់បែកដាក់ដប បណ្តាលឲ្យផ្ទុះឡើង នៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។

ប្រភពពីសាច់ញាតិ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូតខេត្តបាត់ដំបង ។ មុនពេលកើតហេតុ ជនរងគ្រោះបានកែឆ្នៃគ្រាប់បែកដាក់ក្នុងដប M-150 ហើយបានយកទៅដុតបោកនៅចំណុចអូរកន្ទុយដីចំការពូប្រន ស្ថិតក្នុងភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលអោយរងរបួសតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យ និងចាត់បញ្ជូនជនរងគ្រោះ ទៅសម្រាកព្យាបាលនៅឯមណ្ឌលសុខភាពបឹងរុន ស្រុកសំឡូត ភ្លាមៗផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This