គិតត្រឹមថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០២៣ខេត្តបន្ទាយមានជ័យ បាតុភូតខ្យល់កន្រ្កាក់ ប៉ះពាល់ផ្ទះ សរុប ១៥១ខ្នង​

បន្ទាយមានជ័យ ៖ បាតុភូតខ្យល់កន្ក្រាក់ បានប៉ះពាល់លំនៅដ្ឋានពលរដ្ឋ ជាង១៥១ខ្នង នៅខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ អភិបាលរងខេត្ត អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកងកម្លាំងទាំងបី និងយុវជន អាជ្ញាធរសង្កាត់ ភូមិ ចុះពិនិត្យ និងអន្តរាគមន៍ជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ខាងលើ និងបានផ្តល់អំណោយជាស័ង្កសី និងឈើ ជួសជុលផ្ទះជូនបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ប៉ះពាល់កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សង្កាត់ម្កាក់ ៤១ ខ្នង លើ៤១គ្រួសារ ។

ជាមួយនឹងការចុះសាកសួរសុខទុក្ខនេះលោក  អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ការចូលរួមសោកស្តាយចំពោះបាតុភូតធម្មជាតិ ដែលបង្កគ្រោះថ្នាក់ ក៏ដូចជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ ។ លោកក៏បានណែនាំដល់ពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ផងដែរ ។ «បើក្នុងករណីអាកាសមានការប្រែប្រួល រកកលចង់ភ្លៀង សូមបងប្អូនពលរដ្ឋទៅរកកន្លែងមានសុវត្ថិភាព ចៀសវាងជ្រកក្រោមដើមឈើ ឬខ្សែភ្លើងជាដាច់ខាត» ។

តាមរបាយការណ៍ខេត្តគិតត្រឹមថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០២៣​ វេលាម៉ោង១១.០០នាទីព្រឹក ផលប៉ះពាល់សរុប ចំនួន១៥១ខ្នង​ (ធ្ងន់ធ្ងរ៤ខ្នង) លើ១០ឃុំ/សង្កាត់ របេីកសង័្គសី៧៤៦សន្លឹក​​ និងរបួសស្រ្តី២នាក់​ ក្នុងនោះមាន ៖ ក្រុងប៉ោយប៉ែត​ ចំនួន២០ខ្នង​, ស្រុកម៉ាឡៃ​ ៣៥ខ្នង​ (ធ្ងន់ធ្ងរ៤ខ្នង) ស័ង្គសី​៣៧៥​សន្លឹក​ របួសស្រ្តី​ ១នាក់, ស្រុកអូរជ្រៅចំនួន​ ៣៤ខ្នង, ស្រុកស្វាយចេក​ ១៨ខ្នង​ ស័ង្គសី​១៩០, ស្រុកព្រះនេត្រព្រះ​ ១ខ្នង​ ស័ង្គសី​៦សន្លឹក​, ស្រុកភ្នំស្រុក​ ១៦ខ្នង​ ស័ង្គសី​១៧៤សន្លឹក​ របួសស្ត្រី​ ១នាក់, ក្រុងសិរីសោភ័ណ​ ២៤ខ្នង, ស្រុកថ្មពួ​ ៣ខ្នង ៕

CATEGORIES
Share This