ពលរដ្ឋផ្ទុះការតវ៉ា ស្នើសុំឱ្យឯកឧត្តម គីម រិទ្ធី ជួយរកដំណោះ​ស្រាយ​ជាមួយក្រុមហ៊ុន ឌែលខម​ ហាមឃាត់មិន​ឱ្យពួកគាត់រុករករ៉ែមាស នៅតំបន់ភ្នំលុង លក្ខណៈគ្រួសារលើដីកម្មសិទ្ធរបស់ខ្លួន

ព្រះវិហារ៖ ប្រជាពលរដ្ឋនៅភូមិរំដេង ស្នើសុំឱ្យឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជួយ រកដំណោះ​ស្រាយ​ជាមួយក្រុមហ៊ុន ឌែលខម ខេមបូឌា (Delcom Cambodia) ពាក់ព័ន្ធការហាមឃាត់មិន​ឱ្យ​ប្រជាពលរដ្ឋរុករកជីករ៉ែមាស ស្ថិតនៅភូមិរំដេង តំបន់ភ្នំលុង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ជាលក្ខណៈគ្រួសារលើដីកម្មសិទ្ធរបស់ខ្លួន ។

ការបិទពួកគាត់មិនឱ្យជីករុករករ៉ែមាសជាលក្ខណៈគ្រួសានៅលើដីកម្មសិទ្ធរបស់ពួកគាត់​ ប្រជាពលរដ្ឋ​ បានលើកលើងថា ក្រុមហ៊ុន ឌែលខម អាជ្ញាធរស្រុករវៀង​និងមន្ទីរជំនាញរ៉ែ និង​ថាមពលខេត្ត ​បានហាមឃាត់មិនឱ្យពួកគាត់ជីករុករករ៉ែមាសនៅលើដីកម្ម​សិទ្ធរបស់​ពួកគាត់ ខណៈពួកគាត់ជីករ៉ែមាសលក់យកលុយដើម្បីផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារពួកគាត់ ពីព្រោះប្រជាជន​នៅភូមិរំដេងទាំងអស់៩៥ភាគរយ រស់ពឹងផ្អែកលើកការជីកយករ៉ែមាស បានកម្រៃ​តិចតួច​ចិញ្ចឹម​ជីវិត​បើ​ក្រុមហ៊ុន និងអាជ្ញាធរបិទមិនឱ្យ​ពួកគាត់រក​តើពួកគាត់រស់បាន​ដោយរបៀបណា ។

ប្រជាពលរដ្ឋនៅភូមិរំដេង បានលើកឡើងចោទអាជ្ញាធរស្រុករវៀង និងមន្ទីរជំនាញថា ឃុនឃិត​ជាមួយក្រុមហ៊ុន ឌែលខម ខេមបូឌា  កៀតសង្កត់បិទសិទ្ធពួកគាត់​មិនឱ្យធ្វើការរុករករ៉ែមាស លក់យកលុយ​ផ្គត់ផ្គង់ជីវភាពគ្រួសារ​ ខណៈពួកគាត់ធ្វើនៅលើដីកម្មសិទ្ធ​របស់ពួកគាត់ ។

ពាក់ព័ន្ធបញ្ហានេះ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានប្រាប់អ្នកយកព័ត៌មានថា លោកមិនហាមឃាត់ប្រជាពលរដ្ឋដែលជីករុករករ៉ែមាសទេ តែលោកហាមប្រជាពលរដ្ឋ​មិន​អោយប្រើគ្រឿងចក្រ ឡានបែន​ នឹងបំផ្ទុះថ្មដោតប្រើរំសេវ និងធ្វើអាងគីមី ។លោក ហោ ប៊ុនហួរ បានបន្ថែមទៀតថា កន្លងមកប្រជាពលរដ្ឋ គាត់ប្រើប្រាស់​មធ្យោបាយ​ជីរុករក​រ៉ែមាស ​ដោយប្រើគ្រឿងចក្រ ទើបក្រុមហ៊ុនហាម​មិន​អោយជីក​ តែយ៉ាងណាក្នុងនាមលោក​ជា​អាជ្ញាធរត្រូវ​នៅកណ្តាល ​មិនកាន់ជើងខាងណាទេ​នឹង​បន្ត​សម្របសម្រួលរឿងនេះ​អោយ​ទទួលយក​បានទាំងអស់គ្នា ។

សម្រាប់​លោក ស៊ុន ច័ន្ទរក្សាប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ​មិនអាចទាក់ទងសុំ​ការបញ្ជាក់បានទេ ​នៅរសៀលថ្ងៃទី២៦ ​ខែមេសានេះ។ ចំណែកតំណាងក្រុមហ៊ុន ឌែលខម ខេមបូឌា​ក៏​មិនអាច​សុំការ​បកស្រាយបានទេ ​ដោយសាគ្មានប្រភពទំនាក់ទំនង។

គួរម្លឹកផងដែរ កន្លងមកសកម្មភាពជីកកកាយរុករក និងបូមយករ៉ែមាស​ កើតមាន​ពេញ​បន្ទុករបស់​អភិបាលស្រុករវៀង ​និងឈ្មួញជាច្រើននាក់ ​ពួកគេជីកកកាយរុករក ​ធ្វើអាជីវកម្មរ៉ែមាស​រាប់រយ​រណ្ដៅ​ដោយខុសច្បាប់​ ក្នុងតំបន់ភ្នំលុង ភូមិរំដេង ឃុំរមទម​ ដោយ​គ្មាន​ញញើត​អ្វីទាំងអស់។ ទាក់ទិនបញ្ហានេះ ​ប្រជាពលរដ្ឋ បានដាក់ការសង្ស័យថា មានការឃុបឃិតបើកដៃពីសំណាក់មន្រ្តី​ជំនាញ​ពាក់ព័ន្ធ​ និងអភិបាលស្រុករវៀងឈ្មោះ ​ហោ ប៊ុនហួរ ​ថ្នាក់ឃុំថ្នាក់ស្រុក​ តាមរបៀប​ពុករលួយ​ពី​ក្រុមឈ្មួញ​ជីកកកាយរ៉ែមាស​អានាធិបតេយ្យ​ជា​ថ្នូរ​មិនបង្ក្រាប។

ប្រភពខ្លះ បានបង្ហើបឲ្យដឹងថា ​អាជីវកម្មរ៉ែមាសរាប់រយរណ្ដៅខុសច្បាប់ជាច្រើនកន្លែង​ក្នុង​ស្រុករវៀង ​គឺជាប្រភពចំណូលមិនចេះរីងស្ងួតរបស់លោក ហោ ប៊ុនហួរនិងលោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ​ទើបអ្វីៗប្រព្រឹត្តទៅដោយរលូន។

សូមបញ្ជាក់ថា មានការ​បែកធ្លាយសំណេរ​ ស្នើសុំដល់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ដក​ដំណែងលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង​ ចេញពីអភិបាលស្រុក ​ព្រោះអភិបាលស្រុករូបនេះ​ ប្រកាន់បក្សពួក ​គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន

 

CATEGORIES
Share This