បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្កួនភ្លាមៗក្រោយធ្វើសកម្មភាពយកដុំថ្មគប់ទៅលើកញ្ចក់រថយន្ត និងម៉ូតូពលរដ្ឋនៅតាមដងផ្លូវសាធារណៈ

ខេត្តបាត់ដំបង! កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបុរសម្នាក់ភ្លាមៗបន្ទាប់ពីរូបគេបានធ្វើសកម្មភាពដោយយកដុំថ្មគប់ទៅលើកញ្ចក់រថយន្ត និងម៉ូតូប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅតាមដងផ្លូវសាធារណៈ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង២២និង២៥នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវខាងក្រោយវត្ដទួលតាឯក ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនបុរសម្នាក់ភ្លាមៗដែលគេស្គាល់ថាមានឈ្មោះ សេដ្ឋ នៅកន្លែងទីតាំងកើតហេតុខាងលើនេះតែម្តង។

ក្រោយពីឃាត់ខ្លួន បុរសដែលគេសង្ស័យថាជាមនុស្សបែកថ្នាំត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

CATEGORIES
Share This