រថយន្តកាមរីបុកប៉ះជាមួយម៉ូតូពេញទំហឹងបណ្តាលអោយម្តាយនិងកូន០៣នាក់របួសស្រាល

ខេត្តបាត់ដំបង! យ៉ាងហោចណាស់ម្តាយនិងកូនប្រុសស្រី០២នាក់ផ្សេងទៀតរងរបួសស្រាកបន្តិចបន្តួចក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តកាមរី០១គ្រឿងបើកបុកម៉ូតូមួយគ្រឿងពេញទំហឹងនៅវេលាម៉ោង ១៧និង១៥នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកគល់ស្ពានសួនសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ប្រភពបានអោយដឹងថា
នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឃ្លិចពណ៌ក្រហមមួយគ្រឿង ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1R-3889 បើកបរដោយស្ត្រីម្នាក់ និងអ្នករួមដំណើរជាកូនប្រុសស្រី០២នាក់ឆ្លងស្ពានក្នុងទិសដៅពីលិចទៅកើត លុះទៅដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏ស្រាប់តែមានរថយន្តកាមរីពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2A-6471 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង និងបានជ្រុលទៅបុកម៉ូតូពេញទំហឹងតែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ គឺគ្រាន់តែរបួសជើងក្មេងប្រុសម្នាក់បន្តិចបន្តួចប៉ុណ្ណោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុ ដោយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងផងដែរ៕

CATEGORIES
Share This