ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅ បុករ៉ឺម៉កគោយន្តកន្ត្រៃបណ្តាលអោយរបួសធ្ងន់០២នាក់

ខេត្តបាត់ដំបង! បុរស០២នាក់បានរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗក្រោយពេលជួ់បឧបឧបទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ២២និង២០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច(បាត់ដំបង.ប៉ៃលិន) លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបន្ទាយមានជ័យ 1O-0129បើកបដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកកន្ទុយរ៉ឺម៉កគោយន្តកន្ត្រៃពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ទាំងពីរនាក់ ដោយឡែកម៉ូតូខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកគោយន្តបានបើកគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះមកដឹកយកជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយម៉ូតូត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី ។

CATEGORIES
Share This