នគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនចោឆក់វយ័ក្មេង ៤នាក់បញ្ចូនទៅតុលាការ

ព្រះវិហារ ៖ ក្រុមចោឆក់វយ័ក្មេង ចំនួន៤នាក់ ដែលបានធ្វើសកម្មភាពឆក់ការបូបគ្រូបង្រៀន តែមិនបានសម្រេច ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ ។

លោកវិរៈសេនិយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តព្រះវិហារ បានអោយដឹងថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចគីឡូមែត្រលេខ១៣៩-១៤០ ស្ថិតក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានករណីអំពើចោរកម្មឆក់ការបូបដៃស្ត្រីឈ្មោះ ឈឿន ជីតា ភេទស្រី អាយុ២៥ឆ្នាំ ជាគ្រូបង្រៀននៅស្រុកគូលែន តែមិនបានសម្រេច តែជនរងគ្រោះបានដួលម៉ូតូ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ។ ក្រោយទទួលបាន ពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានកំណត់សញ្ញា និងឈានទៅឃាត់ខ្លួនក្រុមយុវជន ចំនួន៤នាក់ យកមកសាកសួ ទី១-ឈ្មោះ សាក់ នរង្គនាថ ភេទប្រុស អាយុ១៤ឆ្នាំ, ទី២-ឈ្មោះ ប៊ុនសាត វិរះបុត្រ ភេទប្រុស អាយុ១៨ឆ្នាំ, ទី៣-ឈ្មោះ ម៉ុល សារ៉ាក់ ភេទប្រុស អាយុ១៦ឆ្នាំ, ទី៤-ឈ្មោះ ទៀក តុងហេង ភេទប្រុស អាយុ១៦ឆ្នាំ ។

ប្រភពបន្តថា ក្រោយធ្វើការសាកសួរ ជនសង្ស័យ បានសារភាពថា ខ្លួននិងបក្សពួកពិតជាបានធ្វើសកម្មភាពលួចឆក់ការបូប អ្នកគ្រូបង្រៀនពិតប្រាកដមែន ។ ករណីនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង ម៉ូតូចំនួន២គ្រឿងផងដែរ ៕

ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This