អ្នកសារព័ត៌មានជាង៥០០នាក់ ចូលរួមពិភាក្សាក្នុងវេទិកាពិភាក្សាស្តីពី “ការពង្រឹងក្រមសីលធម៍នៃវិជ្ជាជីវៈសារព័ត៍មាន”

ភ្នំពេញ ៖ វេទិកាពិភាក្សាស្តីពី “ការពង្រឹងក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាន” ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា កាលពីរសៀលសៀលថ្ងៃសុក្រទី ២១ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថាន ជាតិអប់រំ មានអ្នកសារព័ត៌មានជាសមាជិកក្លិបអ្នកកាសែតជាង៥០០នាក់ ក្រៅពីវាលគ្មិន ជាអ្នកសារព័ត៌មានជាតិនិងបរទេស ដែលបំរើការជាអ្នកសារព័ត៌មានជាង៤០ឆ្នាំ ។

វេទិការដែលមិនធ្លាប់មានអ្នកសារព័ត៌ចូលរួមច្រើនយ៉ាងនេះ ប្រព្រឹត្តទៅដោយចែកចេញជាបីវគ្គ ៖ ដោយវគ្គទី១ ជាវគ្គពិភាក្សា សួរដេញដោល និងចែក រំលែក ពិសោធន៍ព្រមទាំងចំណេះដឹង ស្ដីពី ការអនុវត្ត វិជ្ជាជីវៈ និងក្រមសីលធម៌ សារព័ត៌មាន ។ នៅក្នុង វគ្គនេះ លោក ពុយ គា ដែលជាប្រធានក្លិបអ្នកកាសែតកម្ពុជា បានធ្វើបទបង្ហាញ អត្ថបទក្រមសីលធម៌របស់ ក្លិបអ្នកកាសែតដល់សមាជិកទាំងអស់ ហើយមានវាលគ្មិន ទាំង១០រូបខាងលើរងចាំឆ្លើយសំណួរ និងចែករំលែកបទពិសោធន៍ របស់ពួកគាត់ ។

វគ្គទី២ ជាវេទិកា សំណេះសំណាល របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយសមាជិកក្លិបអ្នកកាសែតកម្ពុជា ។ ចំណែកវគ្គទី៣ ជាពិធីអាហារសាមគ្គី ដែលភ្ជាប់មកជាមួយនឹងការចាប់រង្វាន់ជាច្រើនដែលឧបត្ថម្ភដោយ វិស័យឯកជន និងសប្បុរសជនដែលគាំទ្រ និងលើកស្ទួយ វិស័យសារព័ត៌មានកម្ពុជា ។

ជាមួយគ្នានេះ អ្នកសារព័ត៌មានមួយចំនួន ដែលបានចូលរួមបានលើកឡើងថា វេទិកានេះ ជាវេទិការដែលមិនធ្លាប់មានកន្លងមក ដោយមានអ្នកសារព័ត៌មានយ៉ាងច្រើន រហូតជាង៥០០នាក់ ចូលរួមហើយមានការថតផ្សាយ ពីបណ្តាទូរទស្សន៍ជាច្រើននៅកម្ពុជាថែមទៀត ។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជក់បន្ថែមលើបទបង្ហាញពីក្រមសីលធម៍នៃវិជ្ជាជីវៈសារព័ត៌មានរបស់អ្នកក្លិបអ្នកកាសែកកម្ពុជាថា អ្នកសារព័ត៌មាន មិនត្រូវសន្និដ្ឋានដោយមិនស្វែងយល់ឡើយ និងត្រូវមានការទទួលខុសត្រូវ នូវអ្វីដែលបានផ្សាយ ។ តាមរយៈ វេទិកានេះ លោកសង្ឃឹមថា នឹងជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ឱ្យកាន់តែប្រសើរ ជាពិសេស ក្រមសីលធម៌ និងវិជ្ជាជីវៈនេះតែម្តង ដែលជាខែលការពារអ្នកព័ត៌មាន ពីការរិះគន់ និងប្តឹងផ្តល់ ៕ ឆឆ

CATEGORIES
Share This