អាវុធហត្ថបន្ទាយមានជ័យ ជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី ៥៣នាក់ ទៅហ្វឹកហ្វឺននៅភ្នំជំរាយ

បន្ទាយមានជ័យ ៖ យោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលទើបជ្រើសរើសថ្មី ៥៣នាក់ ដែលបានជាប់ជាស្ថាពរ ត្រូវបានបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើពិធីជូនដំណើរ ដើម្បីទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) នៃខេត្តកំពង់ឆ្នាំង ។

ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយ មន្ត្រីអាវុធហត្ថ និងឪពុកម្ដាយ-អាណាព្យាបាលរបស់យោធិននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលទើបជ្រើសរើសថ្មី ជាង១រយនាក់ទៀតផងដែរ ។

លោកវរសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់យោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលទើបជ្រើសរើសថ្មី ទាំង ៥៣នាក់ ឲ្យខិតខំរៀនសូត្រ បំពេញតួនាទីភារៈកិច្ច និងបេសកកម្មកង​រាជអាវុធហត្ថ ឲ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិក នៃកងយោធពលខេមរៈភូមិន្ទ, បទបញ្ជាទូទៅនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកង​រាជអាវុធហត្ថលើផ្ទៃប្រទេសពេលបញ្ចប់វគ្គ ។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី ប៉ោន ប៊ិន ក៏បានឧបត្ថម្ភ យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) និងត្រូវទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) នៃខេត្តកំពង់ឆ្នាំង ទាំង៥៣នាក់ ក្នុងម្នាក់ៗទទួលបាន  មី២កេស,​ ត្រីខ​ ២យួរ​ ,​ ខោអាវ​ កីឡា២ឈុត​,​ កន្សែងមួយ​ រួមនឹងថវិកាចំនួន៣០ម៉ឺនរៀល ៕

CATEGORIES
Share This