ស្ត្រីបុគ្គលិកកាស៊ីណូ DYNASTY ខេត្តស្វាយរៀងម្នាក់ ត្រូវបានឃាតករសម្លាប់កាត់ក្បាល ដាច់ចេញពីខ្លួន

ស្វាយរៀង ៖ សពស្ត្រីបុគ្គលិកកាស៊ីណូ DYNASTY ខេត្តស្វាយរៀងម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយ និងក្បាលដាច់ចេញពីខ្លួន កាលពីវេលាម៉ោង០០.៤០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅនៅចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថា សពស្រ្តីរងគ្រោះខាងលើ មានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ២៤ឆ្នាំ មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងជាបុគ្គលិកកាស៊ីណូ DYNASTY ។

ករណីឃាតកម្មនេះ សមត្ថកិច្ចនៅមិនទាន់ មានការសន្និដ្ឋានពីមូលហេតុពិតប្រាកដនៅឡើយទេ ពោលគឺ កំពុងធ្វើការស្រាវជ្រាវ ដើម្បីឈានដល់ឃាត់ខ្លួន ជនល្មើសយកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ 

CATEGORIES
Share This