ឯកឧត្តម អ៊ុំ រាត្រី ៖ សូមបន្តការគាំទ្រលោក គាត ហ៊ុល ដឹកនាំរដ្ឋបាលក្រុងប៉ោយប៉ែត ជាបន្តទៀត

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវអោយគ្រប់អង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលក្រុងប៉ោយប៉ែត បន្តគាំទ្រលោក គាត ហ៊ុល បន្តដឹកនាំរដ្ឋបាលក្រុងប៉ោយប៉ែតបន្តទៀត ដើម្បីអោយកាន់តែរីកចំរើន និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អ ស្របតាមគោលនយោបាយរដ្ឋាភិបាល ។

ការអំពាវនាវនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសលោក គាត ហ៊ុល ជាអភិបាល​ នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ សម្រាប់អាណត្តិទី២​ ក្នុងដែនសមត្ថកិច្ចដដែល ទៅតាមអនុក្រិត្យរបស់រដ្ឋាភិបាលចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ។

សូមបញ្ជក់ថា លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ចាប់តាំងពីឡើងកាន់តំណែងជាអភិបាលក្រុងប៉ោយប៉ែត បានរយៈពេលបួនឆ្នាំ ទោះបីក្នុងដំណាក់កាលនៃការរាលដាលខ្លាំង នៃជំងឺកូវីដ-១៩ ក៏ដោយក៏ក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់លោក គាត ហ៊ុល មានសមិទ្ធិផលជាច្រើនបានកើតឡើង ដូចជា ៖ រង្វងមូលមាត់ច្រកអន្តរជាតិប៉ោយប៉ែត សួន សម្តេចតេជោ ហ៊ុន សែន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាបេតុង និងថ្មមិចជាច្រើន ។

លោក អ៊ុំ រាត្រី បានបន្តថា សមិទ្ធផល និងស្នាដៃដែលរដ្ឋបាលក្រុងប៉ោយប៉ែត សម្រេចបាននាពេលកន្លងមក ពិតជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិសុខ ស្ថេរភាពនយោបាយ សេរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលជាការរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាទទួលបានកំណើនគួរឲ្យគាត់សម្គាល់ បន្ទាប់ពីរងនូវវិបត្តិដែលបណ្ដាលមកពីជំងឺកូវីដ-១៩ និងបានបង្កលក្ខណៈសម្បត្តិ ដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ សំដៅកសាងសង្គមកម្ពុជាយើង ឲ្យមានការរីកចម្រើនប្រកបដោយចីរភាពជាបន្តទៀត ។ សមិទ្ធផល និងស្នាដៃដែលសម្រេចបានទាំងនេះហើយ ទើបលោក គាត ហ៊ុល ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សេចក្តីទុកចិត្តតែងតាំងជា អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ៕

CATEGORIES
Share This