មនុស្សប្រុសស្រី០៦នាក់បានរងរបួសធ្ងន់ស្រាល និងផ្ទះជិត២០០ខ្នងរងការខូចខាតដោយខ្យល់កន្ត្រាក់

ខេត្តបាត់ដំបង! យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៣ ស្រុករុក្ខគីរីមានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ បានបក់បោកខ្លាំងបណ្តាលអោយផ្ទះប្រជាពលរដ្ឋជិត២០០ខ្នងរងការខូចខាត និងមនុស្សប្រុសស្រីចំនួន០៦នាក់បានរងរបួសធ្ងន់ស្រាល ។

សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតដោយខ្យល់កន្ត្រាក់ខាងលើសរុបចំនួន ១៦០ខ្នង ក្នុងនោះឃុំបាសាក់មានចំនួន០៣ខ្នង រលំទាំងស្រុង០១ខ្នង ឃុំព្រែកជីកមានចំនួន១៥៧ខ្នង រលំទាំងស្រុង០៣ខ្នង និងបណ្តាលអោយមនុស្សប្រុសស្រី០៦នាក់រងរបួសធ្ងប់ស្រាលផងដែរ។

ជាមួយគ្រោះធម្មជាតិខាងលើនេះដែរ អាជ្ញាធរក៏ដូចជាសមត្ថកិច្ចនៅមូលដ្ឋានបានខិតខំស្វះស្វែងចុះទៅពិនិត្យធ្វើរបាយការណ៍ ដើម្បីរាយការណ៍ជូនថ្នាក់លើអោយបានដឹងដើម្បីរៀបចំផែនការចុះជួយបងប្អូនអោយបានទាន់ពេល។

CATEGORIES
Share This