ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធទូទាំងស្រុកបាណន់

ខេត្តបាត់ដំបង! នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងឯកឧត្ដម គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ បានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធទូទាំងស្រុកបាណន់។

ឋិតក្នុងឱកាសនោះដែរ បន្ទាប់ពីលោក ស្រេង សុខា អភិបាលស្រុកបាណន់ បានឡើងសុន្ទរកថាស្វាគមន៍ជំរាបជូលដល់គណអធិបតីរួចមក ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ បានមានប្រសាសន៍លើកឡើង សម្រាប់ស្រុកបាណន់ ពាក់ព័ន្ធទៅនឹងសន្តិសុខគឺល្អប្រសើរ ប៉ុន្តែទន្ទឹមនឹងនេះឯកឧត្តមក៏សូមសំណូមពរដល់អាជ្ញាធរក៏ដូចជាកងកម្លាំងទាំងអស់បន្តខិតខំបន្ថែមទៀតដើម្បីអោយស្រុកយើងអោយកាន់តែល្អប្រសើរថែមទៀត និងសូមសង្កត់ធ្ងន់ដល់កងកម្លាំងនគរបាលស្របពេលដែលក្រសួងមហាផ្ទៃកំពុងតែយកចិត្តទុកដាក់ជំរុញការអនុវត្តកម្មវិធីការងារនគរបាលនិងសហគមន៍ និងសូមបន្តយកចិត្តទុកដាក់អនុវត្តការងារឃុំសង្កាត់មានសុវត្ថិភាព ព្រោះនគរបាលជាស្នូល ហើយអ្វីដែលសំខាន់ត្រូវបន្តយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈជាចាំបាច់ជូនប្រជាពលរដ្ឋ និងនៅចំពោះមុខត្រូវយកចិត្តទុកដាក់ការងារសុវត្ថិភាពក្នុងឱកាសចូលឆ្នាំថ្មី និងធ្វើផែនការដើម្បីចូលរួមការងារបោះឆ្នោតនាពេលខាងមុខនេះ។

បន្ថែមពីនេះឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ តាំងនាមជំនួសមុខអោយសម្តេចក្រឡោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានចុះមកជួបសំណេះសំណាលជាមួយបងប្អូនជាមន្ត្រី ពិសេសកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលជាមន្ត្រីស្នូលនៅក្នុងស្រុកបាណន់នេះ ហើយក៏សូមសំណូមពរក្នុងឱកាសចូលឆ្នាំថ្មីនាពេលខាងមុខនេះធ្វើម៉េចការពាររក្សាសន្តិសុខអោយបានល្អ  ដោយធ្វើយ៉ាងម៉េចកុំអោយស្រុកបាណន់កើតមានបទល្មើស។

 

CATEGORIES
Share This