សាលាដំបូងខេត្តបាត់ដំបងបានប្រារព្ធពិធី សូត្រមន្តចំរើនព្រះបរិត្ត ដើម្បីប្រសិទ្ធិពរជ័យជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាដំបូងខេត្ត

ខេត្តបាត់ដំបង! រដូវចូលឆ្នាំកាន់តែខិតជិតមកដល់ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ សាលាដំបូងខេត្តបាត់ដំបងបានប្រារព្ធពិធីសូត្រមន្តចំរើនព្រះបរិត្ត ដើម្បីប្រសិទ្ធិពរជ័យជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ក្រោមអធិបតីភាពឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

បន្ទាប់ពីពិធីសូត្រមន្តចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យចប់សព្វគ្រប់ ថ្នាក់ដឹកនាំនៃសាលាដំបូងខេត្ត ក៏បាននាំយកនូវរបាំត្រុដិដើម្បីសម្តែងបណ្ដេញឧបទ្រពចង្រៃដែលកើតមានឡើងកាលពីឆ្នាំចាស់កាត់ផ្តាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីមកនេះ ឲ្យវិនាសចេញ និងនាំមង្គលល្អជំនួសមកវិញដើម្បីនិងសូមទេវតាឆ្នាំថ្មីប្រសិទ្ធិពរជ័យ សូមអោយលោក លោកស្រី ប្រកបទៅដោយសេចក្តីសុខ សេចក្តីចំរើន។

ហើយក្រៅពីសាលាដំបូងខេត្ត ក្នុងនោះក៏មានមន្ទីរពាក់ព័ន្ធ ក៏ដូចជាតាមបណ្តាសហគ្រាស ធនាគារ និងភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួនក៏បាននាំយកនូវរបាំត្រុដិមកសម្តែងផងដែរ។

CATEGORIES
Share This