ព្រះសង្ឃ០១អង្គសឹងៗស្រាប់តែសុគត សង្ស័យជាករណីខ្យល់គរ
បាត់ដំបង ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយមានព្រះសង្ឃ០១អង្គសុគតនៅពេលសឹងកាលពីវេលាម៉ោង ៧និង០០នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចវត្ត រដ្ឋតបព្វតារាម ហៅវត្ត(ភ្នំប្រាក់) ស្ថិតនៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា ព្រះសង្ឃដែលសឹងៗសុគត មានព្រះនាម ចាន់ ធី ព្រះជន្ម ៥៣ព្រះ វស្សា (ភិក្ខុ) រស់នៅភូមិកំប៉ង់កើត ឃុំកន្ទឺ2 ស្រុកបាណន់ ខេត្តបាត់ដំបង ។
ក្រោយពេលកើតហេតុក្រុមមន្ត្រីជំនាញចុះទៅពិនិត្យធ្វើកោសល្យវិច័យ ហើយឆ្លងតាមការពិនិត្យរបស់ក្រុមគ្រូពេទ្យនិងជំនាញផ្នែកបច្ចេកទេស បានសន្និដ្ឋានថា ព្រះសពសុគតដោយ មូលហេតុខ្យល់គរ (គាំងបេះដូង) បន្ទាប់មកក៏បានប្រគល់ព្រះសព រៀបចំចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណីនៃគន្លងព្រះពុទ្ធសាសនា។
CATEGORIES ព័ត៌មានជាតិ