រថយន្តHighlander មួយគ្រឿងបើកធ្លាក់ចូលប្រឡាយទឹក តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស

ខេត្តបាត់ដំបង! រថយន្ត Highlander មួយគ្រឿងសង្ស័យបើកបរលឿនវ៉ាក់អឺជាមួយរ៉ឺម៉កម៉ូតូបានរ៉េចង្កូតទៅប៉ះផ្ទះប្រជាពលរដ្ឋ និងបន្តធ្លាក់ចូលប្រឡាយទឹកបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវបេតុងខាងក្រោយផ្សារ ពោធិវង្ស ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AI-9910 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានវ៉ាក់អឺជាមួយរ៉ឺម៉កម៉ូតូដឹកអីវ៉ាន់ក៏បានបួងចង្កូតទៅប៉ះផ្ទះប្រជាពលរដ្ឋ និងបន្តធ្លាក់ចូលទឹកប្រឡាយ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានចេញថ្លៃខូចខាតផ្ទះពលរដ្ឋចំនួន ២០០ដុល្លារ បន្ទាប់មកក៏បានស្ទូចយករថយន្តដើម្បីយកទៅធ្វើការជួសជុលដោយខ្លួនឯងផងដែរ។

CATEGORIES
Share This