ស្ត្រីម្នាក់បានរងរបួស និងផ្ទះពលរដ្ឋចំនួន ២៨ខ្នងរងការខូចខាតដោយខ្យល់កន្ត្រាក់

ខេត្តបាត់ដំបង! យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ស្រុករុក្ខគីរីមានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ បានបក់បោកខ្លាំងបណ្តាលអោយផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរងការខូចខាត ។

សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតដោយខ្យល់កន្ត្រាក់ខាងលើសរុបចំនួន ២៨ខ្នង និងស្រ្តីម្នាក់បានរងរបួសស្រាលផងដែរស្ថិតនៅក្នុងឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

ជាមួយគ្រោះធម្មជាតិខាងលើនេះដែរ អាជ្ញាធរក៏ដូចជាសមត្ថកិច្ចនៅមូលដ្ឋានបានខិតខំស្វះស្វែងចុះទៅពិនិត្យធ្វើរបាយការណ៍ ដើម្បីរាយការណ៍ជូនថ្នាក់លើអោយបានដឹងដើម្បីរៀបផែនការចុះជួយបងប្អូនអោយបានទាន់ពេល។

CATEGORIES
Share This